Rafael Nadal ត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ព្រឹត្តិការណ៍ Monte Carlo

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បាននិយាយថាគាត់បានត្រៀមខ្លួនរួចជាស្រេច នៅពេលគាត់ចាប់ផ្តើមយុទ្ធនាការព្រឹត្តិការណ៍នៅ Monte Carlo ដែលជាការប្រកួតដំបូងនៅក្នុងទឹកដី Roland Garros  នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

កីឡាករអេស៉្បាញរូបនេះមានគោលបំណងចង់ដណ្តើមបានពានរង្វាន់Masters លើកទី១២ មុនពេលគាត់ឈានទៅរកភាពជោគជ័យក្នុងកម្មវិធី French Open លើកទី១៤ និងកំណត់ត្រា Grand Slam លើកទី២១ ។

គាត់បានប្រាប់សន្និសីទកាសែតថា ផ្នែកដ៏សំខាន់មួយនៃរដូវកាលបានមកដល់សំរាប់ខ្ញុំហើយ ។

ខ្ញុំគិតថាខ្ញុំបានធ្វើការត្រឹមត្រូវដើម្បីត្រៀមខ្លួន។ ខ្ញុំសប្បាយចិត្តនឹងរបៀបដែលខ្ញុំកំពុងលេង ព្រោះពេលនេះរាងកាយរបស់ខ្ញុំមានសុខភាពល្អ

លោកបន្តថា “ខ្ញុំមានជំនឿចិត្ត ខ្ញុំលេងបានល្អខ្ញុំគិត! ខ្ញុំហាត់បានយ៉ាងល្អនៅពីរថ្ងៃនេះនៅ Monaco ក្នុង Monte-Carlo មុនពេលការប្រកួតចាប់ផ្តើម។ ដូច្នេះខ្ញុំមានអារម្មណ៍ថាត្រៀមខ្លួនជាស្រេច

កាលពីថ្ងៃពុធ Nadal បានឈានដល់ការប្រកតដោយមិនមានការខឹងសម្បារនោះទេ ចាប់តាំងពីការបរាជ័យនៅព្រឹត្តិការណ៍ Australian Open វគ្គ ១/២ ផ្តាច់ព្រ័ត្ររបស់គាត់ទៅលើកីឡាករ Stefanos Tsitsipas 

Nadal ដែលមានអារម្មណ៍ធូរស្បើយបាននិយាយថា “ខ្ញុំនឹងដើរមួយជំហានម្តងៗ

ខ្ញុំសង្ឃឹមថានឹងត្រៀមខ្លួនរួចជាស្រេចដើម្បីមានសុខភាពល្អ ហើយនោះគឺជារឿងសំខាន់។ ប្រសិនបើខ្ញុំអាចមានសុខភាពល្អសម្រាប់ខែក្រោយខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសប្រកួតប្រជែងក្នុងកម្រិតត្រឹមត្រូវមួយ

សូមបញ្ជាក់ថា កីឡាករវាយតឺន្នីស Nadal បានឈ្នះពានរង្វាន់ Roland Garros លើកទី១៣ របស់គាត់ដើម្បីទទួលបានពិន្ទុខ្ពស់បំផុត ដែលធ្លាប់កាន់កាប់ដោយលោក Roger Federer ក្នុងកំណត់ត្រា Grand GrandSlams ចំនួន២០សម័តាមរយៈការផ្តួលកីឡាករ Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រទីក្រុងប៉ារីសកាលពីខែតុលាដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print