សារព័ត៌ Sputinik បានផ្សាយថា មានករណីបាញ់ប្រហារនៅជិតមន្ទីរពេទ្យក្នុងទីក្រុងប៉ារីសនាថ្ងៃទី ១២ខែមេសា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ក្រៅពីអ្នកស្លាប់ មានស្ត្រីម្នាក់ធ្វើការនៅក្នុងក្រុមការពារមន្ទីរពេទ្យរងរបួស ។ តាមប្រភពព័ត៌មាន គឺខ្មាន់កាំភ្លើងបាញ់សំដៅទៅលើស្ត្រីខាងលើ។ ស្ថានភាពរបស់ស្ត្រីរងរបួសគឺនាងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវសង្គ្រោះបន្ទាន់ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះឡើយ។
បណ្តាញទូទស្សន៍ BFMTV បានឱ្យដឹងថា ក្រោយពីបាញ់ប្រហាររួច ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។
ហេតុការណ៍បាញ់ប្រហារកើតឡើងនៅវេលាម៉ោង ១និង៤០នាទី (ពេលវេលាក្នុងតំបន់) ស្ថិតនៅមុខមន្ទីរពេទ្យ Henry Dunant ក្នុងខណ្ឌទី១៦ ។ ប្រភពព័ត៌មានពីកម្លាំងប៉ូលិស ជនដៃដល់បានរត់គេចខ្លួនតាមម៉ូតូ ។ មន្ទីរពេទ្យ Henry Dunant ត្រូវបានប្រើប្រាស់ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩៕
ប៉ូលីសព័ទ្ធជុំវិញមន្ទីរពេទ្យ Henry Dunant ជាកន្លែងដែលមនុស្សម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតបានរងរបួសនៅថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងប៉ារីស។ រូបភាព៖AFP / Annie-Christine Pujulat)