អំពើហិង្សាកើតឡើង នៅទីក្រុង Brooklyn Center រដ្ឋ Minesota ក្រោយពេលកម្លាំងប៉ូលិសអាមេរិក បាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី ១១ខែមេសា។
អភិបាលរដ្ឋ Minnesota អាមេរិក លោក Tim Walz បានសម្រេចបញ្ជូនកម្លាំងទាហានការពារជាតិទៅទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើងនៅទីក្រុង Brooklyn Center រដ្ឋ Minesota ក្រោយពេលបុរសជនជាតិស្បែកខ្មៅឈ្មោះDaunte Wright ស្លាប់ ដោយត្រូវប៉ូលិសបាញ់ប្រហារនៅថ្ងៃទី១១ខែមីនា ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សេចក្តីប្រកាស របស់កម្លាំងទាហានជាតិ នៅរដ្ឋ Minnesota កាលពីថ្ងៃទី ១២ខែមេសាបានបញ្ជាក់ថា«យើងបានបញ្ជូនទាហាន ៥០០នាក់ទៅការពារ ទីតាំងសំខាន់ៗ របស់រដ្ឋ និងរក្សាសន្តិសុខ ទប់ស្កាត់អំពើហិង្សាកើតឡើង។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ទៀតថា «យើងបានសម្រេច ដាក់ពង្រាយបន្ថែមកម្លាំង ប៉ូលិស នៅទីក្រុង Brooklyn Center ដើម្បីទប់ស្កាត់អំពើហិង្សាកើតឡើង ។
កម្លាំងសន្តិសុខ នៅទីក្រុង Brooklyn Center បានឲ្យដឹងថា ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១៤ ថ្ងៃទី ១១ខែមេសា ក្រោយពេល កម្លាំងប៉ូលិស បញ្ឈប់រថយន្ត របស់បុរសជនជាតិស្បែកខ្មៅឈ្មោះ Daunte Wright ដោយកំហុសចរាចរណ៍។ ប៉ុន្តែនៅពេលនោះលោក Daunte Wrightក៏បានដើរទៅកាន់រថយន្តវិញ ។ ប៉ូលិសនៅទីនោះក៏បានតម្រង់កាំភ្លើងទៅលើ បុរសជនជាតិស្បែកខ្មៅក៏បានបាញ់សម្លាប់តែម្តង៕ ដោយ៖សាធី