ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋរងការខូចខាត២៣ខ្នង តែមិនបណ្ដាលឲ្យមនុស្សរងរបូសឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះរបស់ប្រជាពលរដ្ឋ២៣ខ្នងបានរងការខូចខាត ដោយសារតែខ្យល់កន្ត្រាក់វាយប្រហារកាលពីររសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នៅចំណុចបឹងជង្រុកតេជោឈ្នះ=ឈ្នះ ឃុំទូលពង្រ ស្រុកម៉ាឡៃ។
លោកប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានថ្លែងថានៅក្នុងតំបន់បឹងជង្រុកនេះដោយសារតែភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងនោះនៅខេត្តបន្ទាយមានជ័យផ្ទះពលរដ្ឋក៏រងផលប៉ះពាល់ផងដែរ។
ដោយឡែកនៅតំបន់បឹងជង្រុកផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងបានរងផលប៉ះពាល់ក្នុងនោះ៩ខ្នងផ្ទះត្រូវខ្យល់
កន្ត្រាក់វាយរាបដល់ដីតែម្ដង។
លោកប៉ាន់ ខែមប៊ុនថនក៏បានកោតសរសើរដល់កងកម្លាំងដូចជាកងកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារនិងក្រុមការងារទាំងអស់នៅតំបន់បឹងជង្រុកនិង៦៧១ ដោយពួកគាត់បានចុះ
ធ្វើការទាំងយប់ជាមួយក្រុមការងារយើង ដើម្បីជួយសាងសង់ផ្ទះបងប្អូនពលរដ្ឋដែលត្រូវខ្យល់ព្យុះវាយបក់បោកបាក់រលំរាបដល់ដី តែមិនធ្វើឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារខ្យល់កន្ត្រាក់នោះទេ។លោកបញ្ជាក់បន្ថែមថាកងកម្លាំងទាំងអស់ត្រូវជួយសាងសង់ផ្ទះជូនពួកគាត់ភ្លាមៗ ដើម្បីបង្ការការពារខ្លាច
មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បន្ថែមទៀត ដូច្នេះពួកគាត់និឹងមានកន្លែងស្នាក់នៅ មិនបណ្ដោយឲ្យពួកគាត់នៅហាលវាលហាលខ្យល់នោះទេ។ជាពិសេសដំណាក់កាលនេះយើងកំពុង ទប់ស្កាត់កូវីដ-១៩ផង។
លោកបន្ថែមថា ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតនៅតំបន់ខាងលើលោកយ៉ា គឹមហ៊ុយ អាជីវករនៅក្រុងប៉ោយប៉ែតគឺជាអ្នករ៉ាប់រងជួយផងដែរ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print