រថយន្តដឹកមាន់បុកយីឌុបចតស្ងៀមពីក្រោយ បណ្តាលគៀបស្លាប់ព្រូម្នាក់នៅស្រុកត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ គ្រោះថ្នាក់ចរាចរនឹកស្មានមិនដល់មួយបានកើតឡើង រវាងរថយន្តដឹកសត្វមាន់ បានបើកទៅបុក រថយន្តយីឌុបចតស្ថៀមពីក្រោយ និងបណ្តាលឲ្យព្រូរបស់រថយន្តដឹកមាន់គៀបស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាព្រឹកម៉ោង៥ និង១០នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ នៅចំណុចភូមិទួលព្រះវិហារ ឃុំជីរោទ៍ទី2 ស្រុក-ខេត្តត្បូងឃ្មុំ ។

តាមប្រភពពត៍មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាព្រូដែលស្លាប់មានឈ្មោះ មិល តិសែ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអន្លូងអក ឃំុសូគង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបររថយន្តដឹកមាន់ ឈ្មោះ ឯក ធឿន ភេទប្រុស អាយុ…រស់នៅក្នុងភូមិ-ឃំុ ជាមួយអ្នកស្លាប់ដែរ។

ប្រភពបន្តថា រថយន្តដឹកមាន់ ម៉ាក ឌីណា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0330 បានបើកទៅបុករថយន្ត ម៉ាក នីសាន់(យីឌុប) ពាក់ស្លាកលេខ ស្វាយរៀង 3A-0669 ពីក្រោយដែលចតស្ងៀម(រថយន្តយីឌុបខូចហើយមិនដាក់ស្លាកសញ្ញា) ក្រោយកើតហេតុអ្នកបើកបររថយន្តយីឌុបរត់គេចខ្លួនបាត់។

បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចររវាងរថយន្តយីឌុប(ចតស្ងៀម) និងរថយន្ត2.5 តោន (បុកពីក្រោយ) បណ្តាលអោយស្លាប់ព្រូឡាន ១នាក់ នេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី៕

20160306180629

20160306180627

20160306180630

20160306180628 20160306180631

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print