
សារព័ត៌មាន The New York Times បានផ្សាយថា នៅក្នុងគណបក្សសាធារណ រដ្ឋមានការជជែកគ្នាយ៉ាងខ្លាំង នៅពេល ដែលអតីតបក្ខភាពប្រធានាធិបតីពីររូបគឺលោក Mitt Romney និងលោក John McCain បញ្ជាក់ថា លោក ដូណាល់ត្រាំ កំពុងតែជំរុញទឹកដីអាមេរិកឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ ។
លោក រ៉ូមនី ហៅលោក ដូណាល់ត្រាំ ថា ជាអ្នកឆបោកកំពុងតែជំរុញឱ្យប្រទេស ជាតិធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់។ លោកបានបន្ដទៀតថាលោកត្រាំមិន មានសមត្ថភាពនយោបាយក្នុងការដឹកនាំ អាមេរិកដែលជាប្រទេសមហាអំណាច នៅលើពិភពលោកនោះឡើយ ។
ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធភា John McCain បានចោទប្រកាន់ លោកត្រាំ ថា ជាបេក្ខភាពប្រធានាធិបតី ដែលមិនចេះអ្វីទាំងអស់ពីនយោបាយកិច្ច ការបរទេស ក៏ដូចជាសន្ដិសុខ ហើយបាន ថ្លែងសុន្ទរកថាដែលបង្កភាពគ្រោះថ្នាក់ដល់ប្រទេសជាតិ។ លោក ម៉ាក់ខេន បន្ដ ទៀតថាកាលពីថ្ងៃទី៣ ខែមីនា មន្ដ្រីទទួល បន្ទុកសន្ដិសុខជាតិបានចុះហត្ថលេខាលើលិខិតមិនគាំទ្រលោកត្រាំធ្វើជាប្រធានាធិបតី ។
ចំណែកលោកត្រាំក៏បានប្រតិកម្ម ភ្លាមៗនោះដែរ ដោយលោកបញ្ជាក់ថា ប្រតិកម្មទាំងនោះរបស់អតីតបេក្ខភាព ប្រធានាធិបតីទាំងពីររូបខាងលើមិនអាច ក្លាយជាការពិតឡើយដោយសារតែជា បេក្ខភាពបរាជ័យ។ លោកត្រាំក៏បាន រំលឹកឡើងវិញថា លោក រ៉ូមនី ពេលចូល រួមប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ២០១២ ពេលនោះលោកអង្វរខ្ញុំឱ្យគាំទ្រលោក ហើយបើខ្ញុំ ស្នើឱ្យលោករ៉ូមនីលុតជង្គង់ លោកក៏អាចធ្វើតាមនោះដែរ ។
នៅពេលនេះផ្ទៃក្នុងរបស់គណបក្ស សាធារណរដ្ឋកំពុងតែមានវិវាទទៅ លើបេក្ខភាពប្រធានាធិបតីភាគច្រើន អ្នកនយោបាយធំខាន់ៗនៅក្នុងគណបក្ស មិនចង់ឱ្យលោក ត្រាំ ក្លាយជាប្រធានា ធិបតីនោះឡើយ ដោយលោកមិនមាន បទពិសោធន៍ក្នុងការដឹកនាំ។ ជាការពិត ណាស់លោក ត្រាំ មានជំនាញខាងរក្ស៊ី អចលលទ្រព្យ ហើយពីមុនមកលោកមិន ដែលចូលរួមក្នុងឆាកនយោបាយដឹកនាំ ប្រទេសជាតិនោះឡើយ ។
ជាមួយនឹងការប្រឆាំងនៅក្នុងបក្ស លោកត្រាំពិបាកក្នុងការយកឈ្នះបេក្ខភាព មកគណបក្សប្រជាធិបតេយ្យគឺលោក ស្រីហ៊ីលឡារី គ្លីនតុន ដែលមានបទពិ សោធន៍ពេញខ្លួននៅក្នុងការដឹកនាំប្រទេស លោកស្រីក៏ជាភរិយាអតីតប្រធានាធិបតី កាន់អំណាចពីរអាណត្ដិ និងជារដ្ឋមន្ដ្រីការ បរទេសដែលទទួលបានជោគជ័យបំផុត។ លោកស្រី គ្លីនតុន គឺជារដ្ឋមន្ដ្រីការបរទេស ដែលមានទស្សនកិច្ចទៅក្រៅប្រទេស ច្រើនជាគេបង្អស់ ក្នុងចំណោមរដ្ឋមន្ដ្រី ការបរទេសអាមេរិក ។
នៅក្នុងព្រឹត្ដិការណ៍ពាកព័ន្ធនេះដែរ បេក្ខភាពប្រធានាធិបតី ដូណាល់ត្រាំ ទទួលរងការគំរាមសម្លាប់ពីនិស្សិតជន ជាតិអេហ្ស៊ីបរស់នៅអាមេរិក។
នៅព្រឹកថ្ងៃទី៥ ខែមីនា និស្សិតអេ ហ្ស៊ីបដែលកំពុងរៀនបើកបរយន្ដហោះ នៅអាមេរិកត្រូវបានបញ្ជូនទៅតុលាកាអន្ដោប្រវេសន៍ រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បី សួរចម្លើយ ហើយអាចបណ្ដេញចេញពី អាមេរិក ដោយសារតែបានគំរាមតាម បណ្ដាញសង្គមលើបេក្ខភាពប្រធានាធិបតី ដូណាល់ត្រាំ ។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើស បេក្ខភាពប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យលោក ប៊ីលគ្លីនតុន អតីត ប្រធានាធិបតីទទួលរងការរិះគន់យ៉ាងខ្លាំង ពីក្រុមប្រឆាំងដោយសារតែលោកមានសកម្មភាពនៅមុខការិយាល័យបោះឆ្នោត ដែលក្រុមប្រឆាំងចាប់ទុកថា ជាសកម្ម ភាពឃោសនាខុសទៅនឹងច្បាប់បោះ ឆ្នោត ។
ពលរដ្ឋអាមេរិកជាង៤៥ពាន់នាក់បាន ចុះហត្ថលេខាលើលិខិតស្នើឱ្យចាប់ខ្លួន អតីតប្រធានាធិបតី ប៊ីល គ្លីនតុន ពេល លោកបង្ហាញមុខ ។
សារព័ត៌មាន CNBC បានផ្សាយថា ហេតុការណ៍ខាងលើកើតឡើងក្នុងពេល លោក ប៊ីល គ្លីនតុន បង្ហាញវត្ដមាន ច្រើនជាងច្បប់អនុញ្ញាតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១ ខែមីនា ក្នុងទីក្រុង ប៊ូស្ដុន សហរដ្ឋអាមេរិក។ អ្នកដែល ចុះហត្ថលេខាបានថ្កោលទោសលោក គ្លីនតុន ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាលបានបញ្ជាក់ ថា សកម្មភាពរបស់លោក គ្លីនតុន គឺជា រឿងស្រប់ច្បាប់ ។
សារព័ត៌មាន NBC News បានផ្សាយ ថា ភរិយាលោក គ្លីនតុន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានជ័យជម្នះ ដោយមានសំឡេងគាំទ្រលើសតែ១៧ពាន់ សំឡេងប៉ុណ្ណោះ ហើយបើលោក គ្លីនតុន មិនជួយឃោសនានោះ ភរិយារបស់ លោកប្រាកដជាមិនទទួលជ័យជម្នះនោះ ឡើយ។ ចំណែកសារព័ត៌មាន Boston Globeបានផ្សាយថា នៅថ្ងៃទី១ ខែមីនា ក្នុងទីក្រុងប៊ូស្ដុន លោក ប៊ីល គ្លីនតុន បានជជែកជាមួយបុគ្គលិករៀបចំការបោះ ឆ្នោតនៅទីនោះ និងថតរូបជាមួយក្រុម ស្ដ្រីនៅទីលានកីឡានៃសាលា Holy Name Parish Scholl ។ នៅក្នុងលិខិត ស្នើចាប់ខ្លួនលោកគ្លីនតុនបានសរសេរថា លោកបានបំពានច្បាប់បោះឆ្នោតយ៉ាងខ្លាំង ក្នុងពេលដែលលោកមានសកម្មភាព ឃោសនានៅពេលបោះឆ្នោតតែម្ដង ។
បេក្ខភាពប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យនិងសាធារណរដ្ឋទាំងពីរ រូបនឹងប្រកួតប្រជែងចូលកាន់សេតវិមាន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុម អ្នកវិភាគបានបង្ហាញពីតួលេខស្ទង់មតិ ឱ្យឃើញថា ពលរដ្ឋអាមេរិកភាគច្រើន ចង់ឃើញប្រទេសមហាអំណាចទី១លើ ពិភពលោកមានស្ដ្រីជាប្រធានាធិបតី ដំបូងគេបង្អស់ក្នុងប្រវត្ដិសាស្ដ្រ ។
បើនិយាយពីបទពិសោធន៍ដឹកនាំ នយោបាយលោកស្រី ហ៊ីលឡារី គ្លីនតុន មានបទពិសោធន៍ដឹកនាំរាប់សិបឆ្នាំ តាំង ពីមុនស្វាមីក្លាយជាប្រធានាធិបតីអាមេរិកមកម្ល៉េះ។ ចំណែកលោក ដូណាល់ត្រាំ ក្រៅពីមុខជំនួញរកស៊ីនយោបាយដឹកនាំ ប្រទេសគឺទទេស្អាត។ ទាំងនោះហើយ លោកត្រាំមិនអាចកាច់ចង្កូតនាវាអា មេរិកឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងបាន។ ការដឹកនាំអាមេរិកមិនមែនតែនៅលើ ទឹកដីអាមេរិកប៉ុណ្ណោះទេ គីនៅលើពិភព លោកទាំងមូល ៕ ប្រែសម្រួល៖ម៉ែវ សាធី










