​ទៅ​ពី​ភ្នំពេញ​លេង​ជីដូន​ជីតា​នៅ​ឯ​ស្រុក​ស្អាង​ ពេល​ទៅ​ដល់​ចុះ​ងូតទឹក​ទន្លេ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

​ខេត្តកណ្តាល៖​ យុវជន​ម្នាក់​ទៅ​ពី​ភ្នំពេញ​លេង​ជីដូន​ជីតា​នៅ​ឯ​ស្រុក​ស្អាង​ ពេល​ទៅ​ដល់​ឃើញ​បងប្អូន​ជីដូនមួយ​ងូតទឹក​ទន្លេ​លេង​យ៉ាង​សប្បាយ​ក៏​ចុះ​ទៅ​ងូត​លេង​ជាមួយ​ ខណៈ​កំពុង​លេង​ភ្លេចខ្លួន​របូតដៃ​ចេញពី​ផែ​ទូកដរ​ បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​គ្រា​ដែល​បងប្អូន​ជីដូនមួយ​ជួយ​មិន​ទាន់​ ។​

​ករណី​លង់ទឹក​ស្លាប់​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​កំពង់ដរ​ព្រែក​មៅ់​(​ទូកដរ​ចុង​កោះ​-​តា​លន់​)​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជួរ​ ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ។​

​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សម្បត្តិ​ លាង​ហេង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ មាន​ឪពុក​ឈ្មោះ​ ចក់​ សម្បត្តិ​ អាយុ​៥០​ឆ្នាំ​ ម្តាយ​ឈ្មោះ​ អ៊ុ​ច​ សុភាព​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​នឹង​ឪពុក​ម្តាយ​បាន​នាំ​គ្នា​ទៅ​លេង​ជីដូន​ជីតា​នៅ​ឯ​ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ។​ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បានឃើញ​បងប្អូន​ជីដូនមួយ​ងូតទឹក​ទន្លេបាសាក់​លេង​យ៉ាង​សប្បាយ​ ក៏​ចុះ​ទៅ​ងូតទឹក​លេង​នឹង​គេ​ដោយ​ហែល​តោង​និង​បង្គោល​ផែ​ទូកដរ​ ។​ គ្រានោះ​ជន​រង​គ្រោះ​បាន​របូតដៃ​ចេញពី​ប​ង្គោ​ផែ​ បណ្តាល​ឲ្យ​លង់​លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់​ខ្លួន​មួយសន្ទុះ​ ទើប​បងប្អូន​មុជ​រាវរក​ប្រទះ​ឃើញ​ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។​ បច្ចុប្បន្ន​ក្រុម​គ្រួ​សារបាន​នាំ​យក​សាកសព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ដោយ​ពុំ​មានការ​ប្តឹងប្តល់​អ្វី​ឡើយ​ ៕​

12794617_1985109991714011_4100976458043785874_n

12800245_1985110005047343_7696417459948265110_n

12814548_1985110048380672_1501004411922138756_n

...

ដោយ៖ ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print