មឈូសសពរាប់ពាន់ដាក់គរនៅទីក្រុងរ៉ូម ដោយសារតែបុគ្គលិករៀបចំបុណ្យសព បូជាសពធ្វើបាតុកម្ម

ចែករំលែក៖

នៅតាមកន្លែងបូជាសព រថយន្តដឹកសាកសពជាច្រើនគ្រឿងត្រូវរៀបជាជួររង់ចាំដល់វេនរបស់ខ្លួនផ្ញើមឈូសសព។ ចំណែកអ្នករៀបចំពិធីបូជាសពត្រូវប្រើប្រាស់រថយន្តកុងតឺន័រក្លាសេដើម្បីរក្សាមឈូសសពដោយសារតែបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩មិនទាន់ ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ខែមេសា (ពេលវេលាក្នុងតំបន់) បានផ្សាយថា ក្រុមអ្នករៀបចំពិធីបុណ្យសពនៅទីក្រុងរ៉ូមបាននាំគ្នាធ្វើបាតុកម្ម ដោយសារតែ ចំនួនសពកើនឡើងខ្ពស់ព្រោះតែរដ្ឋាភិបាលមិនអាចគ្រប់គ្រងការឆ្លងកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ធ្វើឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់។ ក្រុមអ្នករៀបចំបូជាសពបានធ្វើកូដកម្មតាមបែបដាក់កម្រងផ្កានៅមុខព្រះវិហារ Hercules នៅជិតអគាររដ្ឋបាលទីក្រុងរ៉ូម។
ក្រុមអ្នករៀបចំពិធីបុណ្យសពបានដាក់កម្រងផ្កាដោយបានសរសេរថា «សុំទោស! កូនៗទាំងអស់មិនអាចរៀបចំបុណ្យសពដល់មនុស្សជាទីស្រឡាញ់របស់អស់លោកអ្នក»។
ក្រុមអ្នករៀបចំពិធីបុណ្យសព បានឱ្យដឹងថា មានសាកសព២០០០នាក់បានរក្សានៅកន្លែងបូជាក្នុងទីក្រុងរ៉ូម។ ចំណែកកន្លែងបូជាអាចបូជាសពបានតែ៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ចំណែកទីកន្លែងបូជាសពផ្សេងទៀតក៏លើសចំនួនដូចគ្នា ដោយមានសាកសពជាច្រើនរង់ចាំបូជា។
លោក Giovanni Caciolli ប្រធានក្រុមរៀបចំពិធីបុណ្យសពទូទាំងប្រទេសអុីតាលី បានឲ្យដឹងថា «គឺប៉ុន្មានថ្ងៃយើងតែងតែទទួលបានព័ត៌មានថា កន្លែងបញ្ចុះសព បូជាសពលើសចំណុះ ដោយមានសាកសពជាច្រើនរង់ចាំបូជានិងបញ្ចុះ។ កាលពីដើមសប្តាហ៍ក្រុមហ៊ុន AMA របស់គណៈកម្មការទីក្រុងរ៉ូមមានឯកទេសបញ្ចុះសព បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងរកទិញដីសម្រាប់បញ្ចុះសព ៦០នាក់ទៀតក្នុងទីក្រុង ។ នៅពេលនេះ អីុតាលីមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ទៅជាង ១១៦ពាន់នាក់៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print