មកលេងប្រពន្ធនៅបន្ទប់ជួលទាំងស្រវឹងតែប្រពន្ធមិននៅឆ្លៀតឱកាសចាប់រំលោភនារីរួមបន្ទប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់មកលេងប្រពន្ធនៅបន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត ពេលប្រពន្ធមិននៅឃើញនារីដែលស្នាក់នៅរួមបន្ទប់ជាមួយប្រពន្ធក៏ឡើងចាប់រំលោភលើគ្រែរហូតបានសម្រេចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១។
ជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ពេលសួរនាំ ជនសង្ស័យខាងលើបានសារភាពថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខ្លួនគេ(ជនសង្ស័យ)បានមកលេងប្រពន្ធនៅក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែត ហើយពេលនោះរូបគេបានដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹង។ ក្រោយមកក៏ត្រលប់ទៅបន្ទប់ជួលវិញ តែប្រពន្ធរវល់ធ្វើការ នៅតែនារីរងគ្រោះម្នាក់អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធរបស់ខ្លួន។
លោក នួន នីណារ៉ូ បញ្ជាក់ថា ពេលឃើញនារីរងគ្រោះដេកនៅក្នុងបន្ទប់ម្នាក់ឯង ជនសង្ស័យក៏ស្ទុះទៅច្របាច់ក គំរាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភទាល់តែបានសម្រេច។ ក្រោយពីរំលោភរួចនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print