កម្មករសំណង់កំពស់ជាង១០ជាន់ម្នាក់គៀបនឹងជណ្តើរយន្តកែច្នៃ បែកក្បាលខ្ទេចស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករជញ្ជូនឥដ្ឋបានគៀបនឹងជណ្តើរយន្តកែច្នៃបែកក្បាលខ្ទេចចេញខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅចំណុចអាគារសង់ថ្មីកំពស់១០ជាន់សង្ស័យខុសបច្ចេកទេស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអាគារសាងសង់ថ្មីកំពស់ជាង១០ជាន់ ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ ធឿន លំ អាយុ២១ឆ្នាំ មុខរបរជាកម្មករផ្នែកជញ្ជូនឥដ្ឋ មានស្រុកកំណើតនៅស្រុងអង្គស្រួល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីសាក្សីជាកម្មករដូចគ្នាបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជញ្ជូនឥដ្ឋពីជាន់ទី១គោលបំណងឡើងជាន់ទី៨ ស្រាប់តែជណ្តើរយន្តឡើងដល់ជាន់ទី៣ ក៏ខុសបច្ចេកទេសពីព្រោះជណ្តើរជាជណ្តើរយន្តកែច្នៃ បណ្តាលឲ្យគៀបចំពាក់កណ្តាលក្បាលជនរងគ្រោះបែកខួរស្ទើរតែដាច់ក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗ បង្កើតគណៈកម្មការទីតាំងសំណងខាងលើនេះថា តើការសាងសងនេះមានបច្ចេសទេសត្រឹមត្រូវដែរឬទេ៕

20160307002417

20160307002416

20160307002414

20160307002415

20160307002413

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print