ខេត្តត្បូងឃ្មុំ ៖ ក្នុងអំឡុងពេលសមត្ថកិច្ច កំពុងមមាញឹកការពារនិងពង្រឹងវិធានការ ក្រសួងសុខាភិបាលលេីបញ្ហារីករាល ដាលជំងឺកូវីដ-១៩ តែបែរជាមានជនឆ្លៀត ឱកាសលួចចរាចរថ្នាំញៀន ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមជាមួយវត្ថុ តាងមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើកាសាកសួរ តាមនីតិវិធី ។
ប្រភពព័ត៌មានពីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦:៤០នាទី ដោយកម្លាំងប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ខណ:ចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហនៅចំណុចព្រៃចំការកៅស៊ូ ក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបន្តថា នៅពេលនោះក៏បានជួបប្រទះនឹងមុខសញ្ញាម្នាក់ឈ្មោះ ចាន់ ដាលីន ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងនៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយសមត្ថកិច្ចយើង បានអោយឈ្មោះ ចាន់ ដាលីន យកកាបូបដៃពីក្នុងហោប៉ៅខោលា ។
ក្រោយចាប់ឃាត់ខ្លួនសមត្ថកិច្ចត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៨កញ្ចប់ ដែលឈ្មោះ ចាន់ ដាលីន លាក់ទុកក្នុងកាបូបលុយ ហើយសមត្ថកិច្ចយើងបាននាំយកសំភារៈ វត្ថុតាង និងជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើកាសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ វណ្ណៈ