អភិបាលក្រុងស្វាយរៀងចុះពិនិត្យ និងយករថយន្តស្តារលូរំដោះទឹកស្អុយនៅកែងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីបញ្ចៀសការកកស្ទះនិងជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីសោភណ្ធ័ភាពក្រុងនិងបរិស្ថានល្អនិងដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្ត្តលោកណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានចុះពិនិត្យ និងយករថយន្តស្តារលូរំដោះទឹកស្អុយ​មួយខ្សែរ ដែល
នៅកែងខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះពិនិត្យ និងស្តារលូរំដោះទឹកស្អុយ​មួយខ្សែរ នេះធ្វើឡើង
នាព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១មានការចូលរួមពី លោកទូចធីចៅសង្កាត់ស្វាយរៀងស្ដីទី មន្ត្រីសាលាក្រុងនិងក្រុមការងារសង្កាត់ជាច្រើននាក់ផងដែរ។

បើតាមលោកណុប ចំរេីន បានអោយដឹងថាការចុះពិនិត្យ និងស្តារលូរំដោះទឹកស្អុយ​មួយខ្សែរ ដែល
នៅកែងខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនេះគឺដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់មកជាប្រចាំទើបអាជ្ញាធរក្រុងបានពន្លឿនដោះស្រាយដោយយករថយន្តមកបូមស្តារប្រព័ន្ធលូដើម្បីរំដោះទឹកភ្លៀងកុំអោយលិចលង់ដោយសារសម្រាមដែលធ្វើអោយកកស្ទះជន់លិច។

លោកអភិបាលក្រុងស្វាយរៀងក៏បាន ជម្រុញឲ្យអាជ្ញាធរចៅសង្កាត់ស្ដីទីមេភូមិសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដេីម្បីធ្វេីការដោះស្រាយ បញ្ហាប្រឈម មួយចំនួនដំណេីរការទប់ស្កាត់ទាន់ពេលវេលាក្នុងការដោះស្រាយប្រពន្ធ័លូរំដោះទឹកបញ្ចៀសការកកស្ទះនិងជន់លិចដោយជំនន់ទឹកភ្លៀងនិងដើម្បីសោភណ្ធ័ភាពនិងបរិស្ថានល្អក្នុង ក្រុងស្វាយរៀងទាំងមូលផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print