អាជ្ញាធររាជធានីភ្នំពេញ នឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ជូនពី តំបន់ក្រហមក្នុងរាជធានីភ្នំពេញ គឺទីតាំងដែលត្រូវកំណត់ជា “តំបន់ក្រហម” គិតត្រឹមថ្ងៃទី១៩ ខែមេសា រួមមាន:
ទី១. ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣

ទី២. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១
ទី៣. ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង

សូមបញ្ជាក់លម្អិតថា, ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះដាច់ខាត លើកលែងតែ ៣ ករណីប៉ុណ្ណោះ ក្នុងនោះរួមមាន:

ទី១. មានបញ្ហាសុខភាព “បន្ទាន់”

ទី២. ទៅយកសំណាកធ្វើតេស្ត នៅក្នុង តំបន់ក្រហមជិតបំផុត
ទី៣. ទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុង តំបន់ក្រហមជិតបំផុត , ផ្សារនិងកន្លែង លក់ម្ហូបទាំងអស់ត្រូវបិទជាបណ្តោះអាសន្ន !!!
ក្រសួងពាណិជ្ជកម្ម ធានាសម្របសម្រួលម្ហូបអាហារ ឱ្យដល់ប្រជាពលរដ្ឋ !!! លេខទាក់ទងទិញម្ហូប តាមលេខទូរស័ព្ទ :
0127670431 0893556961 0695244991015805313 017855011
យោង: សេចក្ដីសម្រេច០៩២-០៩៣-០៩៤/២១ សសរ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
ឯកសារមន្ត្រីសាធាធាណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print