មានករណីស្លាប់ស្រ្តីជនជាតិខ្មែរចំនួន ០២នាក់ , ឣាយុ ៥៤ឆ្នាំ និងឣាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៤ឆ្នាំ និងអាយុ ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ដង្ហក់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីរមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ០០:៤៥នាទី រំលងអាធ្រាត។
២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង។ ពីរមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកជំងឺចេះតែធ្ងន់ធ្ងរ ឡើងៗ អ្នកជំងឺមានអាការៈហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ទាំងពីរខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print