ភ្នំពេញ៖ ថ្មីៗនេះក្នុងឱកាសខួបគម្រប់២០ឆ្នាំនៃកូនស្រីបណ្តូលចិត្តដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា ពួកគេបានបង្ហាញក្តីក្រសាញ់យ៉ាងជ្រាលជ្រៅទៅកាន់កូនស្រី។ ការបញ្ចេញសារនេះបើទោះបីជាចែកផ្លូវគ្នាដើររៀងខ្លួនអស់ជាច្រើន ឆ្នាំប៉ុន្តែអ្នកទាំងពីបានបង្ហាញពីទំហំទឹកចិត្តស្រលាញ់កូនស្រីដែលជាអារម្មណ៍កក់ក្តៅមួយ។
គេចាំបានថា ចំណងស្នេហាផ្អែមល្ហែមជាង១ទសវត្សរ៍រវាងតារាសម្តែង និងចម្រៀង លោកយ៉ែម សំអូន និងភរិយាអ្នកនាង យ៉ាន លីនដា បានបែកបាក់អស់រយៈពេល៦ឆ្នាំកន្លងមកហើយក្រោយលេចចេញរឿងចម្រូងចម្រាសរហូតផ្អើលអស់មហាជន។ ក្រោយលែងលះ គ្នា ពួកគេបានបន្តរក្សាភាពស្ងប់សុខ ខណៈដែលអ្នកនាងយ៉ាន លីនដាបានវិលទៅរស់នៅប្រទេសអូស្ត្រាលីជាមួយកូនស្រីវិញ ខណៈដែលលោកយ៉ែម សំអូនបន្តរស់នៅកម្ពុជា និងតែងផ្ញើសារក្តីនឹករលឹកទៅកាន់កូនស្រីជាប្រចាំ។ កូនស្រីរបស់លោកក៏ធ្លាប់បានអ្នកនាងយ៉ាន លីនដាទម្លាយថានាងមានវិបត្តិផ្លូវចិត្តរហូតធ្លាប់ត្រូវបានបញ្ចូនទៅព្យាបាល និងជួបជាមួយវេជ្ជបណ្ឌិតជំនាញ ហើយពេលនេះនាងមានសុខភាពល្អ និងមានស្រស់ស្រស់សោភា ។
កូនស្រីទោលរបស់អ្នកទាំងពីរឈ្មោះ យ៉ែម វេរ៉ូនីកា កំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយអ្នកនាង យ៉ាន លីនដា ។ ឆ្នាំនេះយ៉ាន លីនដា បានធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលដោយរៀបចំពិធីខួបកំណើតដោយការជួបជុំទ្រង់ទ្រាយធំមួយ អមដោយការចូលរួមពីមិត្តភក្កិនាងដោយមិនប្រាប់កូនស្រីឲ្យបានដឹងមុនឡើយ។ កូនស្រីនាងបានបង្ហាញពីអារម្មណ៍រំភើបនឹងភ្ញាក់ផ្អើលខ្លាំងសម្រាប់ការពញាក់អារម្មណ៍មិននឹកស្មានមួយនេះ។ ទោះជាយ៉ាងណាកន្លងទៅ នាងក៏ធ្លាប់បាននាំកូនស្រីមកលេងកម្សាន្តនៅកម្ពុជាផងដែរ ដោយថែមទាំងបានផ្តល់ឱកាសម្រាប់កូនស្រីជួបមុខឪពុកគឺលោកយ៉ែម សំអូនផងដែរ បើទើបីជាពួកគេបានចែកផ្លូវគ្នាដើរហើយក៏ដោយ ។ នាងក៏ធ្លាប់បានបង្ហាញពីការព្យាយាមថែរក្សា ផ្តល់កម្លាំងចិត្តធំធេញទៅកាន់កូនស្រីដែលនាងធ្លាប់រងវិបត្តិផ្លូវចិត្តរហូតលេចចេញជាជំងឺដែលគួរឲ្យបារម្ភផងដែរ។
នៅកម្ពុជាឯណេះលោក យ៉ែម សំអូន ក៏បានផ្ញើសារជូន និងក្តីនឹករលឹកទៅកាន់កូនស្រីបណ្តូលចិត្តពីចម្ងាយផងដែរ។ លោកបានចាត់ទុកកូនស្រីជាមនុស្សដែលធ្វើឲ្យលោកមានមោទកភាព និងចាត់ទុក្ខានាងគឺជាដុំពេជ្រជាកែវភ្នែក និងជាជីវិតលោកហើយលោកក៏បានត្រៀមការដូពិសេសសម្រាប់កូនស្រីក្នុងថ្ងៃពិសេសនេះផងដែរ។ អមដោយសារយ៉ាងរំជួលចិត្តពីចម្ងាយ បង្ហាញពីក្តីនឹករលឹកយ៉ាងកម្សត់លោកក៏ទទួលបានការសាទរ និងលើកទឹកចិត្តពីក្រុមសិល្បករ និងអ្នកគាំទ្រលោកផងដែរ៕
ចែកផ្លូវគ្នាដើរក្តីក៏យ៉ែម សំអូន និងយ៉ាន លីនដា ផ្តល់ភាពកក់ក្តៅចំពោះកូនស្រីដែរ
...