ជនប្រុសស្រី៦នាក់ល្មើសបម្រាមគោចរសមត្ថកិច្ចឃាត់ខ្លួនធ្វើតេស្តវិជ្ជមានសារធាតុញៀនត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានសមត្ថកិច្ចធ្វើតេស្ដរកឃើញវិជ្ជមានសារធាតុញៀន ។

ប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបានលុងបានឱ្យដឹងថាគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងនិងក្រោមការសម្របសម្រួលនីតិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង២៣៖០០នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១បានឃាត់ជនសង្ស័យចំនួន៦នាក់ នៅចំណុចលើផែមាត់បឹងកន្សែងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

   ការឃាត់ខ្លួននោះជាប់ពាក់ព័ន្ធករណីល្មើសបម្រាមគោចររបស់រដ្ឋបាលខេត្តរតនគិរីនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

  លទ្ធផលតេស្ដរកសារធាតុញៀនគឺវិជ្ជមាន(+)ទាំងអស់គ្នាព្រមទាំងដកហូតបានវត្ថុតាងរួមមានម៉ូតូ វ៉េវអាល់ហ្វាពណ៌សអត់ស្លាកលេខចំនួន១គ្រឿងផងដែរ។

  ជនសង្ស័យដែលឃាត់ខ្លួនទាំង៦នាក់នោះមាន៖

ទី១-ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ទី២-ឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ 

ទី៣-ឈ្មោះ ឌីនសុវណ្ណ ដារ៉ារ័ត្នមុន្នី ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ទី៤-ឈ្មោះ លី មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង    ក្រុងបានលុង ខេត្តរតនគិរី។

ទី៥-ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

ទី៦-ឈ្មោះ ង៉ូ មួយឈែ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

  ក្រោយឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

                                              

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print