រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកចូ បៃឌិន បានបង្ហាញការគៃទ្រយ៉ាងខ្លាំងដល់សកម្មភាពផ្តាច់ខ្លួនទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅជារដ្ឋទី៥១របស់អាមេរិក ។
ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសកាលពីថ្ងៃទី២១ខែមេសា ដោយបានប្រកាសគាំទ្រដល់សមាជិកគណបក្សប្រជាធិបតេយ្យនៅទីក្រុង
វ៉ាស៊ីនតោនឌីស៊ីបង្កើតរដ្ឋថ្មី។ ការិយាល័យគ្រប់គ្រងនិងមូលនិធិ ទីក្រុងបានឲ្យដឹងថា សភាគួរតែផ្តល់ឱកាសងាយស្រួលសម្រាប់ការផ្តាច់ខ្លួនទៅជារដ្ឋមួយ។ ពលរដ្ឋនៅទីនេះនឹងមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ច្បាប់ផ្តាច់ខ្លួនបង្កើតរដ្ឋថ្មីនឹងត្រូវសភាយលព្រម ប៉ុន្តែពិបាកឆ្លងផុតព្រឹទ្ធសភាដែលត្រូវទទួលបានការគាំទ្រយ៉ាងតិច៦០សំឡេង។
លោកស្រី Eleanor Holmes Nortonតំណាងគណបក្សប្រជាធិបតេយ្យ នៅទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅសភា បានលើកឡើងថា ពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនគួរណាស់តែទទួលបានការជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងសភា ។
លោកស្រី Eleanor Holmes Norton បញ្ជាក់ថា ច្បាប់ស្តីពីការផ្តាច់ខ្លួន នឹងត្រូវបោះឆ្នោតអនុម័តក្នុងរដ្ឋសភានាថ្ងៃទី ២២ខែមេសា (ពេលវេលាក្នុងតំបន់) ហើយការបោះឆ្នោតនោះនឹងទទួលបានជោគជ័យដោយគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន។ ឧបសគ្គដ៏ធំនៅក្នុងការផ្តាច់ខ្លួនទីក្រុងវ៉ាស៊ីនតោនទៅជារដ្ឋថ្មីគឺស្ថិតនៅលើការសម្រេចរបស់ព្រឹទ្ធសភា ។
ប្រសិនបើផ្តាច់ខ្លួនបានសម្រេចគណបក្សប្រជាធិបតេយ្យ នឹងកាន់តែមានប្រៀបនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនគាំទ្រគណបក្សប្រជាធិបតេយ្យស្នើរតែទាំងអស់៕ ដោយ សាធី
រូបភាព៖ CNBC