ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុស៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពេលនាំគ្នាប្រមូលផ្តុំលេងល្បែងសុីសង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ការលេងល្បែងស៊ីសងនោះគឺនៅចំណុចផ្ទះឈ្មោះកែវ សុីដារ៉ូ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។
ក្នុងពេលចុះបង្រ្កាបល្បែងស៊ីសងនេះ សមត្ថកិច្ចឃាត់បានជនសង្ស័យដែលញៀនល្បែង៤នាក់គឺ ១- ឈ្មោះកែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះកក់ សារី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣-ឈ្មោះ អឿន រ៉ា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។៤-ឈ្មោះឈិន វណ្ណៈ ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលបង្រ្កាបនេះសមត្ថកិច្ចបានដកហូតបៀចំនួន១ហ៑ូ កំរាលចំនួន១ និង កន្ទេលចំនួន១ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងពេលដែលអាជ្ញាធរពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល”៣កុំ ៣ការពារ” ដើម្បីចៀសផុតពីជំងឺcovid-19 បែរជាប្រជាពលរដ្ឋ១ក្រុមនេះមកប្រមូលផ្តុំគ្នាលេងល្បែងសីុសងទៅវិញ ។ប្រជាពលរដ្ឋឃើញដូចនេះបានរាយការណ៍ឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបតែម្តង ។ ក្រុមញៀនល្បែងទាំងនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ថា