ខេត្តស្វាយរៀង៖ លោកប្រាក់ សុជាតិ ស្នងការរងនគរបាលខេត្តស្វាយរៀងនិងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានចុះត្រួតពិនិត្យតាមគោលដៅប្រចាំការចំនួន២២តាមព្រំប្រទល់ស្រុកកំចាយមារស្រុកមេសាង ខេត្តព្រៃវែង ជាមួយស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យការងារសន្តិសុខ ការចេញ ចូលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ការចុះត្រួតពិនិត្យតាមគោលដៅប្រចាំការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកសំ សំអុលអធិការនគរបាលស្រុក ព្រមទាំងក្រុមការងារស្រុកដែលពាក់ព័ន្ធផងដែរ។
លោកប្រាក់ សុជាតិ ស្នងការរងនគរបាលខេត្តស្វាយរៀងនិងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចឈរជើងនៅតាមគោលដៅចំនួន២២តាមព្រំប្រទល់ស្រុកកំចាយមារស្រុកមេសាង ខេត្តព្រៃវែង ជាមួយស្រុករមាសហែក ខេត្តស្វាយរៀងដែលបានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែន ដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។
លោក ស៊ូ ម៉ុល អភិបាលស្រុកបានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការ និងការណែនាំយ៉ាងម៉ឺងម៉ាត់របស់លោកម៉ែន វិបុល អភិបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។ទន្ទឹមនេះលោកក៏បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចប្រចាំការចំនួន២២តាមព្រំប្រទល់ស្រុកកំចាយមារ ស្រុកមេសាង ខេត្តព្រៃវែង ជាមួយស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ តាមការណែនាំរបសក្រសួងសុខាភិបាល។
ក្នុងឱកាសនោះលោកក៏បាន
បានឧបត្ថម្ភដល់សមត្ថកិច្ចប្រចាំការ២២គោលដៅដោយក្នុងមួយគោលដៅទទួលបានមានមី១កេស ទឹកសុទ្ធ១០យួរ ថវិកា២ម៉ឺនរៀលផងដែរ៕
ដោយ៖ យឹម សុថាន