កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បន្តឈរជើងសហការទៅតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដាក់បញ្ជាដាច់ខាតដល់បងប្អូនកងកម្លាំងល្បាតទាំងអស់ នៅតាមគោលដៅ មិនអនុញ្ញាតឱ្យមានការឆ្លងកាត់ចេញ-ចូលឡើយ លើកលែងតែមធ្យោបាយដឹកទំនិញ និងករណីមួយចំនួនទៀតដែលមានចែងក្នុងវិធានការបិទខ្ទប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយជាច្រើនគោលដៅ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានរយ:ពេល៤ខែមកហើយ និងបានបញ្ជេញកម្លាំងបន្ថែមទៀតក្នុងប្រតិបត្តិការបិទខ្ទប់ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន តាមការស្នើសំុរបស់គណៈបញ្ជាការឯកភាពខេត្ត៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print