ក្រុមខ្លាំងមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ League Cup ជាកំណត់ត្រាលើកទី៤ជាប់ៗគ្នាជាមួយនឹងជ័យជម្នះទៅលើក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ មេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។
ខ្សែការពាររបស់ក្លិប Man City កីឡាករ Aymeric Laporteមានសំណាងណាស់ដែលបានបង្ហាញខ្លួននៅលើទីលានក្រោយពីបានគេចផុតពីការពិន័យកាតលឿងក្នុងតង់ទី១ ហើយរកបាន១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះនៅតង់ទី២ នាទីទី៨២ ជិតចប់ការប្រកួតទៅហើយ។
វគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះត្រូវបានលេងនៅចំពោះមុខអ្នកគាំទ្រចំនួន៨០០០នាក់ក្នុងនោះមាន ២.០០០នាក់មកពីក្លិបនីមួយៗ ហើយវាជាការរីករាយក្នុងការឮសំលេងកងរំពងនៅក្នុងកីឡដ្ឋាន Wembley ម្តងទៀត។
ជ័យជម្នះរបស់ Man City ស្មើនឹងសមិទ្ធផលរបស់ Liverpool នៅដើមទសវត្សឆ្នាំ១៩៨០ នៃការឈ្នះពាន៤ឆ្នាំជាប់ៗគ្នាក៏ដូចជាការផ្គូផ្គងពិន្ទុសរុបរបស់ហង្សក្រហមចំនួន៨ដង ហើយអ្នកចាត់ការក្រុមមេឃខៀវលោក Pep Guardiola បាននិយាយថា កីឡាកររបស់គាត់ត្រូវបានជម្រុញដោយព្រឹត្តិការណ៍ដ៏សំខាន់បែបនេះ។
លោក Guardiola បានប្រាប់ទូរទស្សន៍ BBCថា “នោះគឺជាអ្វីដែលកីឡាករទាំងនេះផ្តល់ឱ្យសម្រាប់អនាគតនៃក្លិបនេះ វាមិនមែនជាការឈ្នះពានរង្វាន់តែមួយទេ។ ក្រុមនេះក្នុងទសវត្សចុងក្រោយគឺជាក្រុមនៅប្រទេសអង់គ្លេស ចាប់តាំងពីលោក Roberto Mancini ឈ្នះ Premier League ក្រុមនេះឈ្នះច្រើនដងនៅអង់គ្លេស”។
លោកបន្តថា “វាពិតជាល្អណាស់ពានរង្វាន់ League Cup បួនដងជាប់ៗគ្នាវាមានន័យថា ភាពស្ថិតស្ថេរក្នុងក្រុមដែលនៅទីនោះ។ យើងបានផ្តួលក្រុម Arsenal និងក្រុមបិសាចក្រហម។ វិធីដែលយើងលេងគឺអស្ចារ្យហើយវាល្អនៅពេលដែលអ្នកឈ្នះពាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុង៣៣ ប្រកួតចុងក្រោយដែលយើងឈ្នះ៣០ប្រកួតទៅហើយ” ។
ក្រុម Man City បានបាត់បង់ឱកាសនៃការឈានទៅវគ្គ៤ក្រុមជាប្រវត្តិសាស្ត្រនៅពេលដែលពួកគេត្រូវបានក្រុមតោខៀវ Chelsea ផ្តួលនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wembley កាលពី៨ថ្ងៃមុនហើយទទួលបានពានរង្វាន់ជាលើកទី១ នៃរដូវកាលនេះ៣ថ្ងៃមុនការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាក្រុម Paris St-Germain។
Man City កំពុងស្ថិតនៅក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌ Premier League ទៀត ដូច្នេះជោគជ័យនៃពានរង្វាន់នេះគឺជាពានរង្វាន់ធំទី៣០នៃអាជីពជាអ្នកចាត់ការទូទៅដ៏អស្ចារ្យរបស់លោក Guardiola ។
សូមបញ្ជាក់ថា ក្រុម Manchester City ទទួលបានពានរង្វាន់ League Cup ជាលើកទី៨របស់ពួកគេដែលជាក្រុមឈ្នះពាននេះច្រើនផងដែរ។ Man City គឺជាក្រុមទី២ដែលឈ្នះការប្រកួតប្រជែងក្នុងពាននេះ៤លើកជាប់ៗគ្នា (Liverpool ឈ្នះ៤ដងជាប់គ្នាដែរគឺពីឆ្នាំ១៩៨១ដល់១៩៨៤) ។
មានតែក្រុម Arsenal (៦ដង) ប៉ុណ្ណោះដែលបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ច្រើនជាងក្រុមមាន់ខ្នាយមាស Tottenham Hotspur (៥ដង) ដោយបច្ចុប្បន្ន Tottenham នឹងចាញ់វគ្គផ្តាច់ព្រ័ត្រ៣លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួត (ឆ្នាំ២០០៨-២០០៩ ពេលជួប Man Utd និងឆ្នាំ២០១៤-២០១៥ ពេលជួប Chelsea) ៕ដោយ៖ ភារៈ