ហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ( វ៉ុយសេង )ត្រូវអគ្គិភ័យឆាបឆេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះហាងទូរស័ព្ទដៃមួយកន្លែង(យីហោវ៉ុយសេង)នៅយប់វេលាម៉ោង ១១៖២៥នាទីថ្ងៃអាទិត្យទី ២៥ ខែមេសាឆ្នាំ២០២១នៅខាងត្បូងផ្លូវជាតិលេខ ៥   ឋិតក្នុងភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។

ម្ចាស់ផ្ទះឈ្មោះ វណ្ណា ភេទស្រី ជនជាតិខ្មែរ នៅភូមិអូរជ្រៅ,សង្កាត់/ក្រុងប៉ោយប៉ែត ។

នៅក្នុងហេតុការណ៍នោះគេឃើញអាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងចំរុះ រួមមាន មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យនឹង បងប្អូនប្រជាការពារភូមិនិងកម្លាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះជួយពន្លត់អគ្គិភ័យ។

លោកអធិការរងប៉ោយប៉ែតលោក ប៊ោន សីហា បានប្រាប់ថាករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ទឺកអស់ចំនួន៖ ១១ស៊ីទែន ក្នុងនោះរថយន្តអធិការដ្ឋានក្រុង១គ្រឿង រថយន្តស្នងការដ្ឋានខេត្តចំនួន២ គ្រឿង រថយន្តអធិការដ្ឋានស្រុកអូរជ្រៅ១ គ្រឿង រថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ១គ្រឿង រថយន្តកាសុីណូត្រូពីកាណា១គ្រឿង រថយន្តកាសុីណូស្តារវេហ្គាស់១គ្រឿង រថយន្តសាលាក្រុងប៉ោយប៉ែត១គ្រឿង។

កម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាននៅវវេលាម៉ោង១ និង៣២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ខូចខាតទ្រព្យសម្បត្តិដូចជាទូរស័ព្ទដៃ និងសម្ភារផ្សេងៗមាន៖

-ម៉ាស៊ីត្រជាក់៤គ្រឿង
-ឆ្នាំងសាកទូរស័ព្ទ៦០គ្រឿង

-ទូរស័ព្ទម៉ាកNOKEAចុចពិល២០ គ្រឿង

-ទូរស័ព្ទម៉ាកOPPO៖ ១០ គ្រឿង

-ម៉ាស៊ីនផ្លុំទូរស័ព្ទ៖   គ្រឿង

-ម៉ាស៊ីនផ្សារទូស័ព្ទ៖   ១   គ្រឿង

-ទូតាំងទូរសព្ទ័៖   គ្រឿង តែមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ការឆាបឆេះហាងទូរស័ព្ទដៃនេះបណ្តាលមកពីទុស្សសេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី។

       

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print