ចំនួនអ្នកគាំទ្រប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច

ចែករំលែក៖

ប្រធានាធិបតីអាមេរិកជិតឈានចូលដល់ថ្ងៃទី១០០ហើយនៃការកាន់អំណាចដឹកនាំអាមេរិក ។ បើទោះបីអ្នកគាំទ្រលោកខ្ពស់ជាង អតីតប្រធានាធិបតីត្រាំក៏ដោយ ប៉ុន្តែនៅតែមានចំណុចមួយចំនួនធ្វើឲ្យពលរដ្ឋព្រួយបារម្ភ។
ពលរដ្ឋអាមេរិក ពេលថ្មីៗនេះបានវាយតម្លៃពីប្រសិទ្ធភាពក្នុងការដឹកនាំរបស់ប្រធានាធិបតីចូ បៃដិន រយៈពេល១០០ថ្ងៃដំបូងនៃការដឹកនាំអាមេរិក ។ តាមការស្ទង់មតិទៅលើពលរដ្ឋអាមេរិក១០០២នាក់របស់បណ្តាញព័ត៌មាន Fox News បង្ហាញឱ្យឃើញថា ពលរដ្ឋអាមេរិក៥៤% បង្ហាញការពេញចិត្តនូវអ្វីដែលប្រធានាធិបតីបៃឌិនបានធ្វើក្នុងរយៈពេល ១០០ថ្ងៃដំបូង។
ចំណែកនៅក្នុងដំណាក់កាលដូចគ្នា ក្នុងការដឹកនាំរបស់អតីតប្រធានាធិបតីត្រាំ ក្នុងឆ្នាំ២០១៧ ចំនួនអ្នកគាំទ្រមានមានតិចជាង។ ប៉ុន្តែចំនួនអ្នកគាំទ្រ ៥៤% គឺជាចំនួនតិចនៅឡើយទេ បើប្រៀបធៀបនឹងអតីតប្រធានាធិបតី George W. Bush និង barack Obama ដែលមានអ្នកគាំទ្រ ដល់ទៅ៦៣% និង៦២% ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការដឹកនាំ។
ក្រុមអ្នកគាំទ្រលោកបៃឌិន បង្ហាញការពេញចិត្តនិឹងវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់ប្រធានាធិបតីបៃឌិន ដោយមានអ្នកគាំទ្រជាង ៥៨%។ ផ្ទុយទៅវិញ បញ្ហាសន្តិសុខនិងជនអន្តោប្រវេសន៍ ទទួលបានការគាំទ្រតែ ៣៤% ប៉ុណ្ណោះ៕ ដោយ សាធី

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print