ឧត្តមសេនីយ៍ទោ និងទាហា៧រូប បានធ្វើដំណើរទៅកាន់ភូមិ Dambetឡ នៅវេលាម៉ោង ៩និង២០ នាទី ដោយជិះម៉ូតូ៤គ្រឿង បានស្លាប់ពីប៉ះទង្គិចគ្នាដោយកាំភ្លើងជាមួយក្រុមឧទ្ទាម នៅក្នុតំបន់នោះ។
សារព័ត៌មាន ឥណ្ឌូនេស៊ី Antara បានផ្សាយថា ប្រធានសាខាក្រុមចារកិច្ចជាតិឥណ្ឌូនេស៊ី(BIN)ស្ថិតនៅខេត្ត Papua ឧត្តមសេនីយ៍ Putu Danny Karya Nugraha បានស្លាប់ ក្នុងពេលបាញ់ប្រហារគ្នាជាមួយ ក្រុមឧទ្ទាមនៅក្នុងភូមិ Dambet ស្រុក Puncak វេលាម៉ោង ១៥និង៥០នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី២៥ខែមេសា។
ស្នងការប៉ូលិសខេត្ត Papua លោក Mathius Fakhiri បានបញ្ជាក់ថាឧត្តមសេនីយ៍ Putu រួមជាមួយកម្លាំងសន្តិសុខ ៧នាក់ បានទៅកាន់ភូមិ Dambet នៅវេលាម៉ោង ៩និង២០នាទី តាមម៉ូតូ៤គ្រឿង។ ក្រោយមកលោកនិងក្រុមសន្តិសុខបានផ្ទុះអាវុធជាមួយក្រុមឧទ្ទាម ហើយស្លាប់តែម្តង។
នៅថ្ងៃទី ២៦ខែមេសា ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានចេញបញ្ជាឲ្យកម្លាំងទាហាន ដឹកនាំដោយមេទ័ព Hadi Tjahjanto តាមចាប់ខ្លួនក្រុមឧទ្ទាមដែលបានវាយប្រហារសម្លាប់ ឧត្តមសេនីយ៍ទោ Putu ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់ថា «មិនមានទីតាំងសម្រាប់ក្រុមជនល្មើសប្រដាប់អាវុធនៅឥណ្ឌូនេស៊ីឡើយ»។
កន្លងមក ក្រុមឧទ្ទាមនៅ Papua ក៏បានបើកការវាយប្រហារ ទៅលើស្រុកជាច្រើន ដូចជា Puncak និង IntanJaya សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ក្នុងនោះមានទាំង អ្នករត់តាក់ស៊ី សិស្ស គ្រូបង្រៀន និងអ្នកលក់ទំនិញផងដែរ៕
រូបភាព៖Twitter