ឥណ្ឌាធ្លាក់ក្នុងសភាពគ្រោះថ្នាក់ ប្រទេសជុំវិញពិភពលោក ខិតខំជួយសង្គ្រោះពលរដ្ឋ

ចែករំលែក៖

ឥណ្ឌាប្រទេសដែលមានពលរដ្ឋ រហូតដល់ទៅជាង១៣០០លាននាក់ ពេលនេះប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលកូវីដ១៩ លើកទីពីរ មានសភាពធ្ងន់ធ្ងរបំផុត។ ពេលនេះដែរ អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង សិង្ហបុរី…បានបញ្ជូនសម្ភារ បរិក្ខាពេទ្យ ទៅកាន់ឥណ្ឌាជាបន្ទាន់។

នៅថ្ងៃទី ២៦ខែមេសា ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ ១៩ រហូតដល់ទៅ 352.991 នាក់ក្នុងរយៈពេល២៤ម៉ោង និងស្លាប់២៨១២នាក់។ នេះជាថ្ងៃទី៥ហើយឥណ្ឌា មានអ្នកស្លាប់ លើសពី៣សែននាក់ក្នុងមួយថ្ងៃ។ ដោយសារតែចំនួនអ្នកឆ្លងច្រើន កង្វះបរិក្ខាពេទ្យ អ្នកស្លាប់ដោយកូវីដ១៩ នៅឥណ្ឌាត្រូវបានគេព្យាករណ៍ ថាអាចកើនឡើងដល់ ខ្ពង់ម៉ឺននាក់ ក្នុងមួយថ្ងៃ ។
រលកកូវីដ ១៩ នៅឥណ្ឌាត្រូវបានគេចាត់ទុកថាជា«រលកស៊ូណាមិ កូវីដ១៩»ដែលបានចាប់ផ្តើមឡើងនៅខែមីនា ហើយបានរាលដាលយ៉ាងឆាប់រហ័សបំផុត។ ក្នុងរយៈពេល ៣ថ្ងៃឥណ្ឌាមានករណីឆ្លងដល់ទៅជាង១លាននាក់ ។ រូបភាពនៅតាមមន្ទីរពេទ្យនានា មានអ្នកជំងឺពេញណែនទាំងអស់ ។ នៅទីតាំងបូជាសពក៏មានសាកសពគជាច្រើន ដោយរៀបអូសដុតកណ្តាលវាល មើលទៅគួរឲ្យអាស៊ូណាស់។
ប្រធានាធិបតីអាមេរិក លោក បៃឌិន ក៏បានបានបង្ហោះនៅលើបណ្តាញសង្គម Twiiter របស់លោកថា «ឥណ្ឌាបានបញ្ជូនក្រុមគ្រូពេទ្យទៅជួយដល់អាមេរិក ក្នុងពេលអាមេរិកមានករណីឆ្លងកូវីដ១៩ឡើងដល់កំពូល ។ ឥណ្ឌា បានជួយដល់អាមេរិក ទប់ស្កាត់ការឆ្លងកូវីដ១៩ ហើយពេលនេះយើង បានប្តេជ្ញាជួយដល់ឥណ្ឌាដែលកំពុងត្រូវការក្នុងពេលចាំបាច់នេះ៕ដោយ៖ធីរីណា


រូបភាព៖Reuters

...


រូបភាព៖Guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print