ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូត្រូវការគិលានុបដ្ឋាយិកាចំនួន៥០០នាក់ឱ្យទៅធ្វើការនៅពេលប្រកួត

ចែករំលែក៖

ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានស្នើសុំជំនួយគិលានុប្បដ្ឋាយិកាប្រមាណ៥០០នាក់ឲ្យជួយក្នុងកំឡុងពេលព្រឹត្តិការណ៍កីឡាឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណៈកម្មាធិការរៀបចំបានស្នើសុំដល់សមាគមថែទាំរបស់ប្រទេសនេះក្នុងការជួយជ្រោមជ្រែងបុគ្គលិកនៅទីកន្លែងប្រារព្ធកីឡាអូឡាំពិក និងភូមិរបស់អត្តពលិកមុន និងអំឡុងព្រឹត្តិការណ៍ប្រកួតថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ។

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកកំពុងជំរុញការត្រៀមលក្ខណៈរបស់ពួកគេនៅពេលដែលប្រទេសជប៉ុនកំពុងព្យាយាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប្រទេសនេះកាលពីថ្ងៃសុក្របានប្រកាសតំបន់រួមមានទីក្រុងតូក្យូ និងអូសាកាស្ថិតក្នុងស្ថានភាពអាសន្ន។

នាយកប្រតិបត្តិគណៈកម្មការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូលោក Muto បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានស្នើសុំឱ្យមានគិលានុបដ្ឋាយិកាប្រហែលជា៥០០នាក់ ។ លក្ខខណ្ឌសំខាន់គឺថាបញ្ហានេះមិនត្រូវជះឥទ្ធិពលអវិជ្ជមានដល់ការថែរក្សាសុខភាពក្នុងតំបន់ឡើយ”។

គណៈកម្មាធិការរៀបចំក៏បាននិយាយផងដែរថា ខ្លួននឹងកោះប្រជុំតុមូលជាមួយអ្នកជំនាញវេជ្ជសាស្ត្រនៅថ្ងៃសុក្រខាងមុខដើម្បីពិភាក្សាពីវិធានការណ៍របស់ការពារជំងឺកូវីដ-១៩។ កិច្ចពិភាក្សាតុមូលនឹងត្រូវបង្កើតឡើងដោយអ្នកជំនាញចំនួន៦នាក់ ហើយនឹងជួបប្រជុំគ្នាជាទៀងទាត់ដើម្បីពិភាក្សាពីវិធានការជាក់លាក់ដើម្បីរៀបចំការប្រកួតកីឡាដែលមានសុវត្ថិភាព ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print