អធិការនគរបាលខណ្ឌដង្កោ​ ជួបសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោចំនួន៥០គ្រួសារ មកពី០៣សង្កាត់ក្នុងមូលដ្ឋាន

ចែករំលែក៖

​ ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោចំនួន ៥០គ្រួសារ មកពី០៣សង្កាត់ មានសង្កាត់គងនយ សង្កាត់ទៀន និងសង្កាត់រលួស ។

ក្នុងឱកាស​នោះដែរ​ លោកអធិការបានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។
លោកអធិការ បន្តថា ក្នងនាមជាយុវជនជំនាន់ក្រោយ នឹងមិនភ្លេចពីគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះទេ គឺនឹងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះ ហើយនឹងរៀនសូត្រតាមនូវគំរូវីរៈដ៏អង់អាចក្លាហាននេះបន្តទៀត ។

បន្ថែម​លើនេះ លោកអធិការ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ ការពារខ្លួនពីជម្ងឺដកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។

លោកអធិការបានបន្ថែមថា អតីតយុទ្ធជន គឺជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការការពារជាតិមាតុភូមិ អោយទទួលបានសុខសន្តិភាព ដែលជាហេតុធ្វើអោយមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ននេះ។

ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខនេះដែរ លោកអធិការបានពាំនាំយកនូវអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុង ០១គ្រួសារទទួលបាននូវ ៖
-អង្ករ ១០គីឡូក្រាម​
-ទឹកស៊ីអ៉ីវ ០១យួរ
-ត្រីខ ០១យួ​
-ទឹកសុទ្ធ ០១កេស ៕

...

ដោយ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print