រយៈពេល១០ឆ្នាំរួមរស់ជាមួយគ្នា ចាប់តាំងពីពិធីរៀបអភិសេក ល្អគ្មានពីរដូចនៅក្នុងរឿងនិទាន មកទល់ពេលនេះ ព្រះរាជបុត្រ William និងមហេសី Kate Middleton បានបង្ហាញពីការពេញចិត្តនិងគ្រួសារមួយនេះ ដោយអ្នកទាំងពីរបង្ហាញយ៉ាងច្បាស់ថា ជាចំណែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមកមិនអាចខ្វះបាន។
កាលពីថ្ងៃទី ២៤ខែមេសា ឆ្នាំ២០១១ ពលរដ្ឋនៅជុំវិញពិភពលោកជាង ២ពាន់លាននាក់បានតាមដានពិធីរៀបអភិសេក របស់រាជបុត្រ Willian និងមហេសី Kate Middleton ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅក្នុង១៨០ ប្រទេសជុំវិញពិភពលោក។ ក្រៅពីនេះមានពលរដ្ឋប្រមាណជាង ១លាននាក់បាននាំគ្នា ទៅកាន់វិមាន Westminster ជាទីកន្លែងរៀបចំពិធីអភិសេក ដែលគ្មានពីរនៅលើពិភពលោក។ នៅវិមាន Westminster គូស្នេហ៍បានសច្ចារ រួមរស់ជាមួយគ្នាអស់មួយជីវិត។
នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ កន្លងមក គឺរយៈពេល១០ឆ្នាំបានកន្លងផុត ប៉ុន្តែគូស្នេហ៍ទាំងពីរ បានរក្សានៅពាក្យសច្ចារ របស់ខ្លួនបានយ៉ាងល្អ ដោយតែងតែនៅក្បែរគ្នាជានិច្ច បើទោះបី ជួបឧបសគ្គ ឬសម្បាយរីករាយក្តី។ គូស្នេហ៍នេះបានផ្សាភ្ជាប់ចំណងស្នេហ៍កាន់តែស្អិតល្មួតថែមទៀត ដោយមានបុត្រដល់ទៅ៣អង្គ គឺ បុត្រា George , បុត្រី Charlotte និងរាជបុត្រាពៅLouis ។
ដោយសារតែស្ថានភាពនៃការឆ្លងកូវីដ ១៩ ពីធីខួប អភិសេក ១០ឆ្នាំរបស់ព្រះរាជបុត្រ William និងមហេសី Kate មិនត្រូវបានរៀងចំអធិកអធម្មនោះឡើយ។ ខាងក្រោមនេះជារូបភាព ដែលទាក់ទាញបំផុត៕
រូបភាព៖ Kenh14