ផ្លូវមួយខ្សែខូចខាតដោយសារភ្លៀងហូរច្រោះមិនអាចរង់ចាំអាជ្ញាធរឬមន្ទីរគមនាគមន៍ស្ថាបនាឡើងវិញបានទេមានតែរៃអង្គាសលុយពលរដ្ឋយកមកធ្វើដើម្បីឆ្លើយតបតម្រូវការដឹកជញ្ជូនចំពោះមុខ

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្លូវមួយខ្សែមានប្រវែង៣០០ម៉ែត្រដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះខូចស្ទើរតែទាំងស្រុងនោះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសម្រេចសហការគ្នារៃអង្គាសប្រាក់ជួលគ្រឿងចក្រមកធ្វើការឈូសឆាយស្ថាបនាឡើងវិញដើម្បីដំណើរការដឹកជញ្ជូនកសិផលរបស់គាត់បានងាយស្រួល។

ការរៃអង្គាសថវិកានិងធ្វើការឈូសឆាយផ្លូវឡើងវិញនោះពួកគាត់បានសហការគ្នាធ្វើឡើងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ដែលផ្លូវមួយខ្សែនោះចេញពីភូមិអូររមៀតស្ថិតក្នុងសង្កាត់ឡាបានសៀកឆ្ពោះទៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

ការស្ថាបនាផ្លូវនោះឡើងវិញក៏យោងទៅតាមការផ្តួចផ្តើមចេញពីលោកកែវ សាង យុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់យក្ខឡោមនិងលោកប្រធានភូមិជ្រី រួមទាំងប្រធានភូមិអូររមៀតផងដែរ។

ផ្លូវដែលត្រូវជួសជុលស្ថាបនាឡើងវិញនោះមានប្រវែង៣០០ម៉ែត្រទទឹង៨ម៉ែត្រដោយប្រើថ្មចាក់ក្រាលពីលើផងដែរ។
ថវិកាដែលចំណាយលើការជួលគ្រឿងចក្រនិងទិញថ្មនោះបានមកពីការរៃអង្គាសពីប្រជាពលរដ្ធរស់នៅក្នុងភូមិអូរទទឹងទាំងមូលបានចំនួន៣លានរៀល។
ដើម្បីឆ្លើយតបនិឹងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផងទើបពួកគាត់សម្រេចមូលមតិគ្នាជាឯកច្ឆន្ទរៃអង្គាសថវិកាគ្នាទិញថ្មចាក់ក្រាលផ្លូវមួយខ្សែនេះដែលភ្លៀងធ្លាក់ហូរច្រោះដាច់
ស្ទើរតែទាំងស្រុងទៅហើយទើបជួសជុលផ្លូវមួយខ្សែនេះចំណាយអស់ទឹកប្រាក់ ជាង៣លានរៀលប៉ុណ្ណោះ។

ពួកគាត់បញ្ជាក់ថា ប្រជាពលរដ្ឋទាំងមូលក្នុងភូមិត្រូវតែរួមគ្នាសហការគ្នាធ្វើដោយមិនអាចរង់ចាំអាជ្ញាធរនិងមន្ទីរសាធារណការនិងដឹកជញ្ជូនមកជួសជុលស្ថាបនាឡើងវិញនោះមិនដឹងជាថ្ងៃណានោះទេព្រោះស្ថិតក្នុងការមមាញឹកគ្រប់គ្រងវិធានការទប់ស្កាត់កូវីដ-១៩ផង។ដូច្នេះមានតែយើងចូលរួមស្ថាបនានិងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលទេទើបបាន៕

...


ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print