ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងឱ្យទទួល អង្ករ០១តោនស្មើនឹង ២០បាវ,ទឹកបរិសុទ្ធចំនួន១០០កេស, មីម៉ាម៉ាកំប៉ុងចំនួន១៨កេសធំ , ត្រីខកំប៉ុងចំនួន២០កេស និងម៉ាស់ចំនួន១០កេសស្មើនឹង១០,០០០ម៉ាស់ ពីលោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកស្រីមាស សុភារី ដែលបានប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកស្រី មាស សុភារី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងម៉ាស់ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
...
ដោយ៖ ចន្ទ លីហ្សា