អ្នកវិជ្ជមានកូវីដ-១៩ចំនួន១២នាក់ត្រូវបានក្រុមគ្រូពេទ្យបន្តចុះយកជាបន្តបន្ទាប់នៅភូមិព្រៃទា១

ចែករំលែក៖

ភ្នំពេញ​៖ ​នៅថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យជំនាញបានរកឃេីញអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន១២នាក់​ នៅក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ 

លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ បានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបានបន្តចុះយកអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់​ នៅភូមិព្រៃទា​១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ បន្ទាប់​ពីគាត់ទៅធ្វេីសំណាកដោយខ្លួនឯង​ ហេីយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅមន្ទីរពេទ្យបន្ត។ 

លុះមកដល់វេលាម៉ោង៩យប់​ ថ្ងៃខែឆ្នាំដដែល​ ក្រុមគ្រូពេទ្យជំនាញបានបន្តចុះយកបុរសជនជាតិម្នាក់ទៀតដែលវិជ្ជមានកូវីដ-១៩​ នៅក្នុងបុរីញ៉ូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ ដេីម្បីយកទៅព្យាបាលបន្ត​ ។ 

នៅថ្ងៃទី១​ នាដេីមខែឧសភា​ ចំនួនវិជ្ជមានកូវីដ-១៩ក្នុងសង្កាត់ចោមចៅទី៣​ សរុបចំនួន១២នាក់។ ដូចនេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្ននិងចូលរួមអនុវត្តតាមរាជរដ្ឋាភិបាល​ ៣កុំ​ ៣ការពារ​ បេីមិនមានការចាំបាច់កុំចាកចេញពីផ្ទះ៕

     

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print