នគរនគរបាលឃាត់ខ្លួនមនុស្ស១១នាក់​ មកប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ នគរបាល​ខេត្ត​កំពង់ចាម​បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់​ លួចបេីកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់​ លុយតាមទូរទស្សន៍​ ដែលមានទីតាំង​
នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណ:​ដែលរាជធានី​ ខេត្ត​ត្រូវ​បាន​រឹតត្បិត​ហាមឃាត់ដាច់ខាតការប្រមូលផ្តុំមនុស្ស​ ក្នុង​កាលៈទេសៈ​ប្រទេស​ស្ថិត​ក្នុង​ដំណាក់​ប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងកូវីដ១៩​ ។

ការបង្ក្រាម​ដឹក​នាំ​ដោយ​លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិត​ស្រាល សហការជាមួយកម្លាំងជំនាញ​របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន និងមានការ​ សម្របសម្រួល​ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ឯក ថាញ់ សុខវុន​ បា​ន​ អោយដឹង​ថា​ ការបង្ក្រាមធ្វេីឡេីងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង១៥ និង០០នាទី ក្រោមបទបញ្ជាពី​ លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាន​បញ្ជាដល់កម្លាំងជំនាញ​របស់ផែនការងារ​នគរបាលព្រហ្មទណ្ឌ ។ លោកថា​ជាលទ្ធផ​លកម្លាំង​សមត្ថកិច្ច​បង្រ្កាបចាប់ឃាត់​ខ្លួនបានមុខសញ្ញាចំនួន១១នាក់ដែលមាន​អត្តសញ្ញាណ​ដូច​ ខាងក្រោម​ ៖​

១.ឈ្មោះ ជា ស្រ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

២.ឈ្មោះ ទក តូច ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៣.ឈ្មោះ កាក់ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិព្នៅលិចដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៤.ឈ្មោះ គ្រេង ចានរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៥.ឈ្មោះ ទៀង ហាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៦.ឈ្មោះ ដឹម ចាន់ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៧.ឈ្មោះ សូរ រឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៨.ឈ្មោះ ឡាយ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៩.ឈ្មោះ ស្រ៊ី ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

១០.ឈ្មោះ អុល សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

១១.ឈ្មោះ ពក ព ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោក​បន្ត​ថា​ ក្រៅពី​ការ​ចាប់​ឃាត់​ខ្លួន​ កម្លាំង​សមត្ថកិច្ច​បានចាប់យកវត្ថុតាង​រួមមាន៖​ ម៉ូតូចំនួន១៦គ្រឿង​ ទូរស័ព្ទដៃចំនួន០៨គ្រឿង​ ប្រាក់រៀលចំនួន៣,​១១០,០០០រៀល (បីលានមួយសែនមួយម៉ីនរៀល)​ និងប្រាក់ដុល្លាចំនួន ៣១០$ (បីរយដប់ដុល្លាអាមេរិក) ។

បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាង​លើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីសាកសួរ ។ បន្ទាប់ពីសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំឲ្យត្រឡប់ទៅ​មូលដ្ឋានវិញ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តកំពង់ចាម ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print