ពលករខ្មែរជាង១០នាក់ដែលទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួនពីបទកាន់លិខិតឆ្លងដែនក្លែងក្លាយនោះត្រូវបានគេដោះលែងវិញហើយ

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យ ៖ ពលករខ្មែរប្រុសស្រីចំនួនជាង១០នាក់ដែលត្រូវទាហានឈុតខ្មៅថៃចាប់ឃាត់ ខ្លួនចោទប្រកាន់ពីបទកាន់លិខិតឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃនៅស្រុកអារញ្ញា ខេត្តស្រះកែវ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានទាហានឈុតខ្មៅថៃដោះលែងឱ្យត្រឡប់មកស្រុកកំណើត វិញនោះហើយ។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ សំអាត ប្រធានការិយាល័យទំនាក់ ទំនងស្តីទីកម្ពុជា- ថៃប្រចាំក្រុងប៉ោយប៉ែតប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នេះ។

លោកប្រាប់ឱ្យដឹងទៀតថា ការដោះលែងរបស់ពលករខ្មែរជាង១០នាក់ ធ្វើឡើងក្រោយ ១ថ្ងៃនៃការចាប់ឃាត់ខ្លួនទៅលើពលករខ្មែរទាំងនោះ នៅពេលមានការជួយអន្តរគមន៍ពីសំណាក់អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ និងកម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនិងការឃាត់ខ្លួនពលករខ្មែរខាងលើ លោកនេត្រ សំអាត ប្រធានការិយាល័យទំនាក់ទំនងស្តីទីកម្ពុជា ថៃប្រចាំក្រុងប៉ោយប៉ែតប្រាប់ ឱ្យដឹងទៀតថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ មានពលរដ្ឋ​ខ្មែរ​​១២​នាក់ បានធ្វើដំណើរតាមរថយន្តចេញពីផ្សាររុងក្លឿ នៃច្រកខ្លងឡឹក ស្រុកអារញ្ញ ឈមនិង ច្រកអន្តរជាតិក្រុងប៉ោយប៉ែត   ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃត្រូវ​បានទាហាន​ឈុតខ្មៅថៃ ហៅឈប់ឆែកឆេរ រកឃើញថាពលករខ្មែរ១២នាក់នោះប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយខុសច្បាប់ហើយក៏ត្រូវទាហានឈុតខ្មៅថៃធ្វើការឃាត់ខ្លួនបញ្ជូនទៅខេត្តស្រះកែវដើម្បីចាត់ចែងតាមនីតវិធីច្បាប់។

លោកបញ្ជាក់ឱ្យដឹងទៀតថាទាហានឈុតខ្មៅថៃឈានដល់ការឃាត់ខ្លួនពលករខ្មែរទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាដោយសារពលករពួកគាត់ចាញ់បោកមេខ្យល់ដោយមានការរៀបចំរបស់មេខ្យល់នៅពេលបង្ហាញលិខិតឆ្លងដែនទៅទាហានឈុតខ្មៅឆែកឆេរត្រួតពិនិត្យគឺមេខ្យល់បានបង្ហាញលិខិតឆ្លងដែនខុសមុខនិងអ្នកកាន់ជាមនុស្សប្រុសបែរជាក្នុងលិខិតឆ្លងដែនជារបស់មនុស្សស្រីវិញ បញ្ហានេះហើយទើបធ្វើឱ្យទាហានឈុតខ្មៅគេចាប់ឃាត់ខ្លួនពីបទក្លែងក្លាយលិខិតឆ្លងដែន ។​នៅពេលនោះមានពលករខ្មែរ៤នាក់ បានកាន់លិខិតឆ្លងដែនពណ៌ស៊ីជំពូ ដែលភាគីថៃចេញឱ្យស្របច្បាប់ ហើយក៏ត្រូវគេដោះលែង៤នាក់ទៅមុន ចំណែក៨នាក់ទៀតបន្តការឃាត់ខ្លួន។

លោកប្រាប់ឱ្យដឹងទៀតថា ពលករខាងលើពួកគាត់ក៏ជាជនរងគ្រោះមិនបានដឹង ពីការរៀបចាត់ចែងរបស់មេខ្យល់បែបនោះឡើយ ក្នុងនោះដោយមានការសម្របសម្រួលរវាង អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ កម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ របស់កម្ពុជា ចូល ទៅជួយអន្តរគនម៍និងតម្រួតអន្តោប្រវេសន៍របស់ថៃ នោះផងដែរ ។ទើបបន្ទាប់មកពលករខ្មែរទាំង៨នាក់ ក៏ត្រូវបានតម្រួតថៃដោះលែងឱ្យត្រឡប់ចូលកម្ពុជាវិញតាមច្រកអន្តរជាតិកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញ៕វិច្ឆិកា

169

167

165

...

166

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print