ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក សួស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ ប្រវែងសរុប ១៣,០២០ម ទទឹងខ្នងលើ ៥ម ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងសង្កាត់ពញាពន់ សង្កាត់ស្នោរ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕ សុខ ខេមរា
...