រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីម្ចាស់ ឡុង ហេង ម៉ូតែល ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ឡុង ហេង ម៉ូតែល ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក ម៉ុក រ៉ាវី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងជាម្ចាស់ ឡុង ហេង ម៉ូតែល បានឲ្យដឹងថា សម្ភារដែលផ្តល់ជូនរដ្ឋបាលខេត្តនាពេលនា រួមមាន៖ អង្ករ ៥បេ ស្មើនឹង ២៥០គីឡូក្រាម ទឹកសុទ្ធវិតាល់ ៥កេស ទឹកត្រី ៥យួរ និងទឹកស៊ីអ៊ីវ ៥យួរ ដើម្បីចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ឡុង ហេង ម៉ូតែល និងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភជាស្បៀង និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លោកអភិបាលខេត្តបញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាកងកម្លាំងដែលឈរជើងនៅតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូល ឆ្លងខេត្តផងដែរ។

លោកអភិបាលខេត្ត បានសូមប្រសិទ្ធិពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print