ខេត្តស្ទឹងត្រែង៖ នាយរងខណ្ឌជលផលខេត្តបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដូចជាមន្ត្រីឆ្មាំទន្លេ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទ ធ្វើការចុះល្បាត តាមដងទន្លេមេគង្គ និងអន្លង់អភិរក្សត្រីមេពូជ និងដែនការពារត្រីសត្វផ្សោត នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីរលោកទុំ នីរ៉ូ អតីតនាយខណ្ឌជលផល បច្ចុប្បន្នជាប្រធានមន្ទីរកសិកម្មស្តីទីខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងខេត្តស្ទឹងត្រែងយើងដោយសារនៃការកំណើន នៃការវិវត្តន៍ត្រីមេពូជពងញាស់កូនលឿន មិនរដូវនិងនេសាទទូទាំងប្រទេស ទើបខេត្តមួយនេះក្រសួងអនុញ្ញាត្តិចេញច្បាប់ និងការនេសាទមិនគេគឺចាប់ពី ខែឧសភា រហូតដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ មុនការបិតនេសាទទូទាំងប្រទេស១ខែ គឺបញ្ចប់ការបិទនេសាទនៅចុងខែកញ្ញាជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ថា: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកវង្ស សាវឿន នាយរងខណ្ឌជលផលបានដឹកនាំក្រុមការងារ មន្ត្រីក្រោមឱវាទ រូមនិងកម្លាំងឆ្មាំទន្លេ សហគមន៍នេសាទ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលសហការផងដែរ បានធ្វើការចុះបង្ក្រាបរឹបអូសម៉ងសរុប៧១០ម៉ែត្រ និងឃាត់ខ្លួនប្រជានេសាទចំនួន៣នាក់ នាំមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់នេសាទ ក្នុងដែនអភិរក្សត្រីមេពូជ និងអន្លង់ផ្សោត។ និងជូនដំណឹងដល់ពួកគាត់ ស្តីពីរដូវបិតនេសាទ ក្នុងឆ្នាំ២០២១នេះ គឺចាប់ផ្តើមថ្ងៃ១ ខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងការប្រជុំផ្កាប់ផ្សាយ និងផ្សប់ផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ជាពិសេសក្នុងស្រុកសៀមបូកនេះតែម្តង។
គួររំលឹកថា: គេសង្កេតឃើញថាការនេសាទខុសច្បាប់ មិនថាក្នុងរដូវបើកនេសាទ ឬរដូវបិតនេសាទនោះទេ នៅតែមានការនេសាទខុសច្បាប់ លួចល្មើសជារៀងរាល់យប់និងថ្ងៃ បង្ក្រាបមិនចេះអស់តើមកពីមូលហេតុអ្វី ឬមួយមកពីមន្ត្រីខិលខូចលួចប្រព្រឹត្ត អំពើពុករលួយខុសច្បាប់ជាប្រព័ន្ធ ទើបបទល្មើសនេសាទមួយនេះទប់ស្កាត់ និងបង្ក្រាបមិនចេះថប់ថយសោះ នៅតែមានជាបន្តបន្ទាប់ ហើយនៃការដឹកជញ្ជូនធ្វើអាជីវកម្មឆ្លងខេត្ត ក៏នៅតែមានមិនតិចរាប់រយគីឡូឡើងទៅនោះឡើយ គួរតែចូលរួមបញ្ឈប់នូវការនេសាទខុសច្បាប់ ផ្តើមចេញពីមន្ត្រីជំនាញ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជានេសាទខ្លួនឯង និងប្រជាពលរដ្ឋ៕
ដោយ៖ មាស សុផាត