លោក ឃួង ស្រេង ចុះទៅសម្របសម្រួលការឡើងថ្លៃបន្ទប់ជួល បានបញ្ចប់និងបានផ្តល់ស្បៀងអាហារ បន្ថែមជូនកម្មកររោងចក្រ ដែលកំពុងស្នាក់នៅតំបន់ក្រហម

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាម បណ្តោយវេង ស្រេង ស្ថិតនៅក្នុងភូមិ២
សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារ និងមាន
បញ្ហាពាក់ព័ន្ធ នឹងតម្លៃផ្ទះជួលផងដែរ នោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភា ឆ្នាំ២០២១ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនបានដឹកនាំអាជ្ញាធរខណ្ឌ និងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះបានបញ្ចប់ភ្លាមតែម្តង ។
តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនី ដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករកម្មការិនី បានជួលបន្ទប់ជួល នៅទីតាំងខាងលើចំនួន៤៧០ បន្ទប់ហើយក្រោយ ពីមានព្រឹត្តិការណ៍សហគមន៍កូវីដ-១៩ នេះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វាដែរនោះ ។
តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្ម ការិនីការ រស់នៅតំបន់ក្រហមនិងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។
លោកឃួង ស្រេង អភិបាលរាជធានីក៏បានជួយ ឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០ បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នូវអង្ករមួយបាវទម្ងន់២៥ គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុង និងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់បងប្អូនកម្មករតែម្ដង ។ បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គីសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលឱ្យបងប្អូនកម្មករ ជំពាក់ជាបំណុលសិន ចាំពេល ក្រោយយើងនឹងមានការដោះស្រាយបំណុលនេះវិញ៕


ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print