Barcelona បើកកិច្ចពិភាក្សាជាមួយតំណាងរបស់ Man City ជុំវិញការផ្ទេរដោយឥតគិតថ្លៃខ្សែប្រយុទ្ធ Sergio Aguero

ចែករំលែក៖

Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sergio Aguero លើការផ្ទេរដោយឥតគិតថ្លៃ ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនឹងត្រូវចាកចេញពីក្រុម Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។ Aguero គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City ដែលមាន២៥៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៨៧លើក។

BBC Sport បានចេញផ្សាយថា ក្រុម Barcelona បានបើកកិច្ចពិភាក្សាដំបូងជាមួយតំណាងរបស់ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City ជុំវិញការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។Aguero ដែលជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ Man City នឹងចាកចេញពីកីឡដ្ឋាន Etihad នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានចំណាយពេល៥ឆ្នាំលេងនៅ La Liga សម្រាប់ក្រុម Atletico Madrid មុនពេលគាត់ផ្លាស់ទៅ Man City កាលពីឆ្នាំ២០១១ ។ កីឡាកររូបនេះកំពុងកំណត់គោលដៅដ៏អស្ចារ្យនៅក្នុងរដូវកាលចុងក្រោយរបស់គាត់ជាមួយ Man City ជាមួយនឹងក្លិបនៅវគ្គផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League និងលើការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ទៅ League Cup ។

ខ្សែប្រយុទ្ធ Sergio Aguero បានដើរតួនាទីជាកីឡាករបម្រុងនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយបង្ហាញខ្លួនបានតែ១៧ប្រកួតប៉ុណ្ណោះដោយសារបញ្ហារបួស ហើយគាត់ រកគ្រាប់បាល់បាន៤ក្រាប់ក្នុងរដូវកាលនេះ ។

Aguero ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបកំពូលៗជាច្រើននៅទ្វីបអឺរ៉ុបនាប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយ Chelsea ជឿជាក់ថា ស្ថិតក្នុងចំណោមអ្នកដែលអាចធ្វើទៅបានប្រសិនបើគាត់សំរេចចិត្តបន្តនៅ Premier League ។ ក្លិប Barcelona សង្ឃឹមថានឹងបញ្ចុះបញ្ចូលប្រធានក្រុម Lionel Messi ដែលជាមិត្តរួមជាតិរបស់ Aguero ឱ្យនៅបន្តនៅក្លិបនៅរដូវក្តៅខាងមុខនេះ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Sergio Aguero គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រ Premier League ជាមួយនឹងគ្រាប់បាល់សរុប១៨២គ្រាប់ ធ្វើឲ្យកីឡាកររូបនេះនៅពីក្រោយអតីតកីឡាករអន្តរជាតិអង់គ្លេស Alan Shearer (រកបាន២៦០គ្រាប់), Wayne Rooney (រកបាន២០៨គ្រាប់) និង Andrew Cole (រកបាន១៨៧គ្រាប់) ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print