ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងទទួលថវិការ និងសម្ភារមួយចំនួនពីសប្បុរសជនពីលោកគង់ ចំរេីន និងលោកស្រី ស្រី សុទ្ធា ប្រធានផ្សារបាវិតនិងលោក ទេព សាវ៉ន និងលោកស្រី អាជីវករលក់ផ្លែឈេី នៅផ្សារនាគមាស
ដេីម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង។
ការទទួលថវិការ និងសម្ភារមួយចំនួនពីសប្បុរសជនដេីម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ក្រោមការចូលរួមពីលោកណុបចំរើនអភិបាលក្រុងស្វាយរៀងនិងសប្បុរសជននិងក្រុមការងារជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះលោក ណុប ចំរើន អភិបាលក្រុង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក គង់ ចំរេីន ប្រធានផ្សារបាវិត និងលោកស្រី ដែលបាននាំយកសម្ភាររួមមាន
អាល់កុល ៣០លីត្រ ម៉ាស់ ២.៥០០ម៉ាស់ ទឹកបរិសុទ្ធ ១០កេស និងថវិកា ចំនួន ៣០០ដុល្លានិងលោក ទេព សាវ៉ន និងលោកស្រី អាជីវករលក់ផ្លែឈេី នៅផ្សារនាគមាសសម្ភារ និងថវិការួមមាន
អង្គរ ១០០គីឡូក្រាម អាល់កុល ៦០លីត្រ ម៉ាស់ ២.៥០០ម៉ាស់ ទឹកបរិសុទ្ធ ៥កេស ផ្លែឈេីស្រស់ ១០កេស និងថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ។
លោកអភិបាលក្រុងបានបន្តថាអំណោយជាសម្ភារះរបស់សប្បុរសជនគឺ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ដោយ អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលក្រុងនិឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ណុបចំរើនបាន បន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត៕
ដោយ៖ យឹម សុថាន