ខេត្តស្វាយរៀង៖ លោកចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និង លោកស្រីចុះមកត្រួតពិនិត្យសភាពការណ៍ទូទៅ នៅ ឃុំពងទឹក និង បានប្រគេនទេយ្យវត្ថុ និង បច្ច័យ ប្រគេនព្រះសង្ឃចំនួន ៣ វត្តនាព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ ២០២១។
ក្នុងឪកាសនោះ ចាន់ កុលបុត្រ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀងដល់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋដោយទីណាមានទុក្ខទីនោះមានគណះបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានដែលបានដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។
លោកបានបន្តថា សូមអរគុណ សន្តិភាពបើមិនមានសន្តិភាពក៏មិនមានថ្ងៃនេះដែរមិនតែប៉ុណ្ណោះសូមជូនពរ
ដល់ លោក លោកស្រី ទទួលបាន សុខភាពល្អ និង ជៀសផុតពីជំងឺឆ្លង កូវីត ១៩ ទាំងអស់គ្នា ពិសេសវិធាន ៣ ការពារ ៣ កុំ ដើម្បី សុវត្តិភាព និង សុខមាលភាព ជានិច្ចនិរន្តរ៍។
បន្ទាប់មកលោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និងលោកស្រីក៏បានប្រគេនទេយ្យវត្ថុ និង បច្ច័យមួយចំនួន ប្រគេនព្រះសង្ឃចំនួន ៣ វត្ត គឺវត្ត ព្រៃតាយ័ន្ត វត្តសេកមាស និង វត្ត ទួលតាកែវផងដែរ ៕
ដោយ៖ យឹម សុថាន