ភ្លើងឆេះផ្ទះនៅស្រុកបរិបូរណ៍ស្លាប់មនុស្ស៦នាក់ ក្នុងនោះស្រ្តីម្នាក់មានផ្ទៃពោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៦នាក់ ក្នុងនោះស្រ្តីម្នាក់ ជាស្រ្តី មានផ្ទៃពោះបានស្លាប់ក្នុងភ្លក់ភ្លើង នៃករណីអគ្គិភ័យមួយដែលមបង្ករឡើង ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរមូលដ្ឋានឃុំខុនរ៉ង ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ កូនម្នាក់បានអុជទៀនក្នុងផ្ទះ បណ្តាលឲ្យរលំទៅលើពូកក៏បណ្តាលឲ្យឆេះសន្ធោសន្ធៅតែម្តង ដោយសារផ្ទះនេះជាផ្ទះលក់ខោអាវជជុះ ក៏បណ្តាលឲ្យឆេះរាលដាលយ៉ាងលឿនតែម្តង ហើយកូនដែលនៅលើជាន់ឡៅតឿមិនអាចចេញមករួចក៏បណ្តាលឲ្យស្លាប់ជាមួយនិងម្តាយដែលមាផ្ទៃពោះ ក្នុងភ្នក់ភ្លើងតែម្តង ។ ក្នុងឧប្បត្តិហេតុឆេះផ្ទះនេះគឺមានតែបុរសឈ្មោះ នន់ សារ៉េ ទេដែលគេចផុតរត់ចេញបានពីក្នុងផ្ទះដែលភ្លើងកំពុងឆេះនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណនឹង១២ម៉ែត្រសង់ពីដែកប្រក់ស័ង្គសី ជារបស់ម្ចាស់ឈ្មោះ នន់ សារ៉េ ។ ក្នុងហេតុការណ៍អគ្គិភ័យបានបណ្តាលឲ្យមនុស្ស៦នាក់ ដែលជាប្រពន្ធនិងកូន បានស្លាប់នៅក្នុងផ្ទះ។
តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺបណ្តាលមកពីការអុជទៀនរលំលើកពូក ក្នុងពេលកើតហេតុ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌បានចេញរថយន្តពន្លត់អគ្គិភ័យបានចុះទៅជួយអន្តរាគមន៍ផងដែរ ដោយបាញ់ពន្លត់ទឹកអស់៣រថយន្ត ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត រកមូលហេតុពិត នៃការបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើង ៕

...

ដោយ៖  ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print