លោកស្រី ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងការរៀបចំអង្គវេទិកាស្តីពី «ការអនុវត្តមុខងារ និងនីតិវិធីនៃការប្រើប្រាស់ថវិកាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ»

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង ក្រុមសមាជិកា ព្រឹទ្ធសភា សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា បានរៀបចំអង្គវេទិកាស្តីពី «ការអនុវត្តមុខងារ និងនីតិវិធីនៃការប្រើប្រាស់ថវិកាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ» ក្រោមអធិបតីភាពលោកស្រី ទី បូរ៉ាស៊ី ប្រធានក្រុមសមា ជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង សមាជិកសមាជិកាព្រឹទ្ធសភា ក្រុមសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងវិទ្យាស្ថានសភាកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធនានាជាច្រើនរូប។

ថ្លែងបើកអង្គវេទិកានាឱកាសនោះ លោកស្រី ទី បូរ៉ាស៊ី ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្រុមសមាជិកាព្រឹទ្ធសភា មានតួនា ទីជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារទាំងបី ជាពិសេសមុខងារជាតំណាង។ ហើយដើម្បីបំពេញមុខងារនេះឲ្យមានប្រសិទ្ធភាព ក្រុមសមាជិកាព្រឹទ្ធសភា ដើរតួនាទីជាអ្នកគាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋលើការងារសង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកលើកស្ទួយសមភាពយេនឌ័រ សិទ្ធិស្រ្តី និងកុមារ។ក្នុងនាមជាតំណាងក្រុមសមាជិកាព្រឹទ្ធសភា តែងតែមានសកម្មភាពជាប្រចាំ ក្នុងការចុះជួបផ្ទាល់ជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសសមាជិកាក្រុមបឹ្រក្សាឃុំ សង្កាត់ ដើម្បីសំណេះសំណាល សាកសួរសុខទុក្ខអំពីស្ថានភាពទូទៅរបស់ស្រ្តី និងកុមារក្នុងមូលដ្ឋានផងដែរ។

លោកស្រី បានមានប្រសាសន៍បន្តថា អង្គវេទិកានាថ្ងៃនេះ មានគោលបំណងបង្កើនភាពជិត ស្និទ្ធរវាងសមាជិកាព្រឹទ្ធសភាជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីរួមចំណែក ក្នុងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រមូលព័ត៌មានដែលទាក់ទងរាល់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំសង្កាត់ ពិសេសគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ដើម្បីស្វែងរកវិធីសាស្រ្តកែលម្អ និងដំណោះស្រាយ ផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់បញ្ចេញមតិយោបល់ ចែករំលែកបទពិសោធន៍ការងារល្អៗ និងរាល់បញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការបំពេញភារកិច្ច លើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងការធ្វើគម្រោងផែនការ និងអនុវត្តសកម្មភាព ដើម្បីផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋឲ្យបានល្អ ពាក់ព័ន្ធទៅនឹងសេវាសុខភាពមាតា និងទារក អនាម័យ សមភាព យេនឌ័រ មតេយ្យសិក្សា សហគមន៍ និងកិច្ចការពារកុមារនៅឃុំ សង្កាត់ បង្កើនចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ទាក់ទងទៅនឹងនីតិវិធីបែបបទក្នុងការប្រើប្រាស់ថវិកា គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ។

លោកស្រី បានមានប្រសាសន៍បន្តថា តាមរយៈសកម្មភាពជាច្រើននាពេលកន្លង ក្រុមសមាជិកាព្រឹទ្ធសភាបាននិងកំពុងខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មដូចជា ចុះដល់មូលដ្ឋាន ផ្ទាល់ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានពិតប្រាកដជាក់ស្តែងក្នុងមូលដ្ឋាន សហការ និងរិះរកវិធីដោះស្រាយបញ្ហាប្រឈម សំណូមពរទាំងឡាយ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងមូល។

លោកស្រី បានមានប្រសាសន៍បន្តទៀតថា ក្រុមសមាជិកាព្រឹទ្ធសភាក៏មានភារកិច្ចចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដោយ ផ្អែកលើទិដ្ឋភាពយេនឌ័រ និងតាមដានការអនុវត្តច្បាប់ កម្មវិធីនយោបាយ គោលនយោបាយជាតិ ព្រមទាំងលិខិតតុបករណ៍គតិយុត្តអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងបញ្ហាស្រ្តី និងកុមារ ចូលរួមជំរុញ និងលើកកម្ពស់ការចូលរួមរបស់ស្រ្តីលើគ្រប់វិស័យក្នុងសង្គមជាតិ និងអន្តរជាតិ បង្កើនទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច សមាគមន៍ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ សិទ្ធិស្រ្តី និងកុមារ។ ជាពិសេសក្រុមសមាជិកាព្រឹទ្ធសភា ជាអ្នកពាំនាំលទ្ធផលការងារ និងយោបល់ សំណូមពរ ឬបញ្ហា ប្រឈមជាក់ស្តែងនានារបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រ្តីនៅមូលដ្ឋាន ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

ក្នុងអង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញស្តីពី ការអនុវត្តមុខងារ និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការបស់ គ.ក.ន.កដោយលោកស្រី គា ថាវី អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បទបង្ហាញស្តីពីការអនុវត្តយន្តការគាំទ្រ គ.ក.ន.ករបស់មន្ទីរកិច្ចការនារី ដោយមន្ទីរកិច្ចការនារីខេត្ត បទបង្ហាញស្តីពីដំណើរការនៃការទម្លាក់មូលនិធិថវិកាអភិវឌ្ឍន៍របស់ឃុំ សង្កាត់ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដោយតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បទបង្ហាញស្តីពីការទូទាត់ និងកិច្ចបញ្ជីការគណៈនេយ្យ ដោយតំណាងរតនាគារខេត្ត ការបង្ហាញបទពិសោធន៍អំពីការរៀបចំបែបបទឯកសារ និងការទូទាត់ថវិកា គ.ក.ន.ក ដោយលោក វ៉ា ម៉ុន្ថា ស្មៀនឃុំព្រៃតូច និងលោក កង លឹមប៉ូ ស្មៀនឃុំស្លាកែត ព្រមទាំងមានការបង្ហាញបទពិសោធន៍អំពីការអនុវត្តផែនការសកម្មភាពគ.ក.ន.ក ដោយលោកស្រី ឡា ផាត់ អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ឃុំបួរ និងលោកស្រី មាស ផល្លី អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារឃុំបឹងប្រាំ ការបង្ហាញបទពិសោធន៍អំពី ការធ្វើផែនការអភិវឌ្ឍន៍ និងផែនការថវិការបស់របស់ឃុំ ដោយលោក សេង យី ប្រធានក្រុមប្រឹក្សាឃុំព្រែកនរិន្ទ និងលោកស្រី ទួន សាវន ប្រធានក្រុមប្រឹក្សាឃុំកំពង់ព្រះ៕

12799075_1692967977650310_4615174055494706265_n

12801100_1692967967650311_3982896680874614620_n

12832316_1692967980983643_1871560144450547508_n

12821378_1692968084316966_1986022489105201714_n

12814406_1692968147650293_1705236559238282690_n

12794393_1692968154316959_8336664518440239137_n

12805902_1692968210983620_6001276703412132503_n

12705505_1692968287650279_1259318861658897679_n

12794543_1692968300983611_3474700380509848604_n

...

ដោយ៖នាយកដ្ឋានព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print