លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា៖​ នឹង​ចាត់វិធានការ​តាម​ច្បាប់​ ចំពោះ​​ម្ចាស់​ទូរស័ព្ទ​លេខ 069 359757​ ​ដែល​តាំងខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ (វីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ«ឈឹ​ម»(​រហ័សនាមដែលអ្នកលេងហ្វេសប៊ុកផ្តល់ឲ្យ​) បាន​បង្ហោះ​វី​ដេ​អូឃ្លឹបមួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ឧសភា ថ្មីៗ​នេះ​ ដោយ​ដាក់​ចំណងជើង​ថា (​រឿង​ពិត មិនមែន​សម្តែង បុគ្គល​ម្នាក់​ខ​លម​ក​ខ្ញុំ​ផ្ទាល់​(​ពូ​ឈឹ​ម​) ហើយ​តាំងខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ! សូម​ស្តាប់​ទាំងអស់​គ្នា ហួសចិត្ត ហ៊ាន​ណាស់​) ។

ស្រាប់​តែ​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញ​នេះ​ លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យ​ បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ស្នើ​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ទូរស័ព្ទ​លេខ 069 359757 រួម​ទាំង​បុរស​ម្នាក់​ទៀត​ឈ្មោះ​«​ឈឹ​ម​» ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ នឹង​ធ្វើការ​បកស្រាយ សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

ជាក់ស្តែងបេីយោងតាម​វី​ដេ​អូ​មួយ​ ដែល​មាន​រយៈពេល​ជាង​៩​នាទី បានបង្ហាញ​ឲ្យ​​ឃើញ​ថា មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់ ដែល​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ 069 359757 បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ដោយ​បាន​ទូរស័ព្ទ​ទៅ​គម្រាម​បុរស​ម្នាក់​ទៀត​ឈ្មោះ​«​ឈឹ​ម​» ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ តាម​រយៈ​វី​ដេ​អូ​នេះ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ពិនិត្យ​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ ជា​ការ​បំភ្លៃ​ខុស​ពី​ការ​ពិត​ទាំងស្រុង ។

លេីសពីនេះ​ទៅទៀត​ នៅ​ក្នុង​វី​ដេ​អូ​នេះ ម្ចាស់​គណនី​ខាងលើ គឺ​បាន​ទាញ​យកឈ្មោះ​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ ជា​ច្រើន​លើក ច្រើន​សារ ឲ្យ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​របស់​ខ្លួន ដោយ​ទ​ង្វើ​ទាំងនេះ មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា និង​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល ដែល​បច្ចុប្បន្ន​កម្លាំង​ទាំងអស់​កំពុង​តែ​មមាញឹក យកចិត្តទុកដាក់ ក្នុង​កិច្ច​ប្រត្តិបត្តិការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​ពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

គួរបញ្ជាក់ដែរថា​ បច្ចុប្បន្ន​ក្រោយ​ការព្រមាន​របស់​លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យរួចមក​ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ក៏​ដូច​ជា​ម្ចាស់​ផេ​ក​ឱសថស្ថាន​បុរាណ ភ្នំ​ទ្រទ្រង់ ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​លើ​ករណី​បន្លំ​ខ្លួន​ជា​ធ្វើ​ជាលោក​អធិការ​ផង​ដែរ​៕ដោយ​៖សហការី

https://youtu.be/p8C6xRbS6vA

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print