ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុស ស្រីចំនួន២៦នាក់បានចាញ់បោកមេខ្យល់រួចនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះត្រូវ កម្លាំងអន្តរាគមន៍ វរ:សេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មេីរជេីងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ:សេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំង កងការពារព្រំដែនលេខ៥០៣ និង នគរបាលព្រំដែនគោកលេខ៩១១និងនគរបាលប៉ុស្ត៏រដ្ឋាបាលឃុំអូរបីជាន់ ចេញល្បាតនៅចំណុចគោលដៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប្រទះឃើញក៏បានធ្វើការឃាត់ខ្លួន។
មន្រ្តីយោធាដែលចូលរួមប្រតិបត្តិការតាមព្រំដែននេះបានឲ្យដឹងថាពលករខ្មែរប្រុសស្រីចំនួន ២៦នាក់ បានចាញ់បោកមេខ្យល់បម្រុងលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមតំបន់ហាមឃាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនែម្តង។ ក្រោយឃាត់ខ្លួនបានសួរនាំរួចរាល់មកពលករទាំងអស់នេះត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅធ្វេីចត្តាឡីស័ក រយ:ពេល១៤ថ្ងៃនៅស្រុកអូរជ្រៅដើម្បីរកមេរោគcovid-19សិន៕