សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្លាប់និងរបួសកើនឡើងជិត៤០០នាក់

ចែករំលែក៖

ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មានអ្នកស្លាប់និងរបួសកើតឡើងជាបន្តបន្ទាប់ ។ អង្គការសហប្រជាជាតិព្រមានថាសង្គ្រាមជាទ្រង់ទ្រាយធំ អាចនឹងកើតឡើងបង្ករឲ្យមានសោកនាដកម្ម ពលរដ្ឋរងគ្រោះកាន់តែច្រើន។
នៅថ្ងៃទី១២ខែឧសភា ការវាយប្រហារគ្នាកាន់តែខ្លាំង ដោយមានរ៉ុក្កែតរាប់រយគ្រាប់វាយប្រហារគ្នាទៅវិញទៅមក។ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើគោលដៅសំខាន់ៗនៅ ហ្គាហ្សា ជាការតបតទៅនឹងរ៉ុក្កែតជាង ១០០០គ្រាប់ដែលកម្លាំងហាម៉ាស់នៅហ្គាហ្សា បាញ់ប្រហារទៅលើអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៩ខែឧសភា។
ក្រសួងសុខាភិបាលហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារពីអ៊ីស្រាអែល កើនឡើងដល់ទៅ៥៣នាក់ហើយ ក្នុងនោះមានកុមារ ១៥នាក់ និងរបួស៣២០នាក់។ ការវាយប្រហារពីអីស្រាអែលក៏បានសម្លាប់មេបញ្ជាការ ក្រុមហាម៉ាសនៅហ្គាហ្សា គឺលោក Bassem Issa ។
ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងការពារអីស្រាអែល បានប្រកាសថា ក្នុងប្រទេសអ៊ីស្រាអែល មានមនុស្ស ៥នាក់ស្លាប់ ដោយការវាយប្រហារ ពីក្រុមហាម៉ាស់ដោយរ៉ុក្កែត និងរបួសជាង ២០០នាក់ ។
អំពើហិង្សាកើតឡើងក្រោយពេល មានការប៉ះទង្គិចគ្នារវាង ពលរដ្ឋប៉ាឡេស្ទីននិងកម្លាំងប៉ូលិសអ៊ីស្រាអែលនៅជិតព្រះវិហាអ៊ីស្លាម។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សា ដោយអំពាវនាវដល់ភាគីទាំងសង្ខាងរក្សាការអត់ធ្មត់ បញ្ជៀសហេតុការអាក្រក់កើតឡើង៕

...

រូបភាព៖ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print