ប៊ែលធី ប្រគល់វិញ្ញាបនបត្រដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៣ ដល់ទី៣៥

ចែករំលែក៖

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធ​​ពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្សភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៩២៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទួលស្លែង) ក្រោមអធិបតីភាព​របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។
តាមរយៈរបាយការណ៍របស់ លោក ចាន់ ទីតា ជំនួយការអគ្គនាយក ទទួលបន្ទុកការិយាល័យភាសាអង់គ្លេស បានអោយដឹងថាៈ សិស្សភាសាអង់គ្លេសLevel6 បានប្រឡងបញ្ចប់ទាំង៣៥ជំនាន់ មានចំនួន ៨.០២០នាក់។ ក្រៅពីកម្មវិធីសិក្សាធំៗទាំង៥ ដែលមានកន្លងមក សាលា ប៊ែលធី អន្តរជាតិ​ ក៏បានបង្កើតកម្មវិធីសិក្សាបន្ថែម សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមានៈ
១-កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិស្សថ្នាក់ទី១០ សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក ថ្នាក់ទី១១ សិក្សាពីការយល់ដឺងពីគ្រឿងញៀន និងជម្ងឺអេដស៍ និងថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម)
២-កម្មវិធីពង្រឹងស្មារតី(កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)
៣-កម្មវិធីទស្សនកិច្ចសិក្សា(តាមតំបន់ទេសចរណ៍ និង តំបន់ប្រវត្តិសាស្រ្តនានា ទាំងក្នុង និងក្រៅប្រទេស)
៤-កម្មវិធិសិក្សាតាមទូរទស្សន៍(ចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)
៥-កម្មវិធីប្រឡងសំណេរ(សរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ)ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុបពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បីបង្កើន​ចំណេះដឹង​របស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ​ IELTS)ឲ្យបានពិន្ទុយ៉ាងតិច6.0ឡើងទៅ សម្រាប់ ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជា​អ្នក​ដឹក​នាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទាប់មក ឯកឧត្តមប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៩២៩នាក់ នាពេលនោះផងដែរ។
​​

20150718-092740.jpg

20150718-092746.jpg

...

20150718-092750.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print