ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅតាមបន្ទាប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ ៥០៥គ្រួសារ បានទទួលអំណោយ របស់ប្រមុខរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅតាមបន្ទប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ និងកម្លាំងនគរបាលប៉ុស្តិទន្លេបាសាក់ ៥០៥គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដឹកនាំចែកជូនផ្ទាល់ដោយ លោក ថេង សុថុល អភិបាលខណ្ឌ រួមជាមួយ លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន ការិយាល័យចំណុះរដ្ឋបាលខណ្ឌ, និង រដ្ឋបាលសង្កាត់ទន្លេបាសាក់ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ។

លោក ថេង សុថុល បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋស្មើៗគ្នា ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយការខ្វះខាតស្បៀងឡើយ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសសង្កត់ធ្ងន់លើខ្លឹមសារ ៣ការពារ ៣កុំ ដើម្បីទាំងអស់គ្នា ជាសផុតពីជំងឺសាហាវកូវីដ-19 ។

ដោយសង្កេតឃើញថា ពេលនេះជារដូវក្ដៅផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហា អគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ អំបិល១គីឡូក្រាម និងទឹកស៊ីអ៊ីវ ឬទឹកត្រី ០១យួរ ។

ដោយឡែកនៅថ្ងៃដដែលនេះ លោក ថេង សុថុល អភិបាលខណ្ឌ រួមជាមួយរដ្ឋបាលសង្កាត់ទន្លេបាសាក់ ក៏បាននាំយក អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បី សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងពេលបំពេញភារកិច្ចផ្សព្វផ្សាយ ទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ដែលអំណោយនេះរួមមាន៖ អង្ករ ១២បាវ, មី ១២កេស, ត្រីខ ១២យួរ, ទឹកស៊ីអ៊ីវ ១២យួរ, ទឹកត្រី ១២យួរ, ម៉ាស ១០០០សន្លឹក និងអាល់កុល ០១កាន ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print