ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចុះហត្ថលេខាដកហូតគម្រោងសាងសង់ «សួនវីរបុរសអាមេរិក» ដែលលោកត្រាំបានអនុម័ត កាលពីឆ្នាំ២០២០។
សារព័ត៌មាន The Hill នៅថ្ងៃទី១៥ខែឧសភា ប្រធានាធិបតីបៃឌិនបានចុះហត្ថលេខាលើច្បាប់ លុបគម្រោងសាងសង់សួនវីរបុរសអាមេរិក ដែលលោកត្រាំបានអនុម័ត ឲ្យសាងសង់នៅតំបន់ Mount Rushmore នៅខែកក្កដា ឆ្នាំ២០២០ ។
តាមការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក សួនវីរបុរស គឺត្រូវតែសាងសង់ឡើងមុនថ្ងៃទី ៤ខែកក្កដាឆ្នាំ២០២៦ ជាខួប២៥០ឆ្នាំថ្ងៃអាមេរិកប្រកាសឯករាជ្យ ។ នៅទីនោះនឹងក្លាយជារមណីយដ្ឋានធំបំផុត នៅកណ្តាលវាល ដាក់តាំងរូបសំណាកវីរបុរស អាមេរិក។
ក្នុងបញ្ជីឈ្មោះ«បុគ្គលដ៏អស្ចារ្យរបស់អាមេរិក » មានឈ្មោះ Steve Jobs ស្ថាបនិក ក្រុមហ៊ុន Apple ព្រមទាំងបុគ្គលល្បីៗនៅអាមេរិក មានប្រធានាធិបតី អ្នកដែលទទួលបានជោគជ័យក្នុងការស្រាវជ្រាវ តារាសិល្បៈដែលទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន…។
កន្លងមក លោកបៃឌិន ក៏បានចុះហត្ថលេខាលើច្បាប់ឲ្យផ្អាករាល់ការសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ។ លោកបៃឌិនបានបង្វែរប្រាក់ទាំងនោះទៅលើវិស័យយោធាវិញ៕ ដោយ៖ សាធី
រូបភាព៖ttxvn