ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១
បានបន្តទទួលមូលនិធិមនុស្សធម៌ ពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ ទឹកសុទ្ធ ២០ កេស ទឹកត្រី១០យួរ ទឹកស៊ីអុីវ១០យួរ មី ១២កេស ម៉ាស់៥០ប្រអប់ និងថវិកា១ លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនសប្បុរសជនទាំងក្នុង និងក្រៅខេត្ត បានបន្តចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមិទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខាក៏ដោយ ។
ក្នុងព្រឹត្តិការណ៍ដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរជំងឺកូវីដ-១៩ មកលើសង្គម និងសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសទទួលមូលនិធិនេះលោកស្រី ដួង វណ្ណា បានថ្លែងអំណរគុណចំពោះវិភាគទានដ៏សប្បុរសពីលោក ជូ សុធី និងសហការី ព្រមទាំងលោកឧកញ៉ា លោក លោកស្រីជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាបន្តបន្ទាប់ ។
លោកស្រីបានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនកន្លងមកក៏ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការេបស់ ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងខេត្តបានទាន់ពេលវេលា ។
លោកស្រី សង្ឃឹមនិងជឿជាក់ថា សប្បុរសជននិឹងចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕
ដោយ៖ យឹម សុថាន