ស្តាប់ លីវ ជីលី បកស្រាយសារមួយឃ្លា លើហ្វេសប៊ុក ដែលគេចោទថានាងឌៀមដាមឲ្យ រ៉េត សារីតា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតកញ្ញាឯកចក្រវាឡ២០២០ នៅសហរដ្ឋអាមេរិកក្តៅៗ រ៉េត សារីតា ទទួលបានការលើកទឹកចិត្តជាច្រើន ហើយនាងបានបន្តស្នាក់នៅលើទឹកដីនាំសហរដ្ឋអាមេរិក។ នៅកម្ពុជាឯណេះស្រាប់តែលេចចេញការវែកញែកជាហូរហែរបស់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនអំពីពាក្យមួយឃ្លា ដែលMiss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់នាងដែលមានខ្លឹមសារថា “សង្ឃឹមច្រើនឈឺចាប់ក៏ច្រើន”។ សារ នេះលេចចេញការចាប់អារម្មណ៍ចែករំលែកច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក រហូតមានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនចាប់ផ្តើមវែកញែក និងលើកភ្ជាប់ថាជាការឌឺដងផ្លែផ្កាទៅកាន់ការប្រកួតរបស់ កញ្ញារ៉េត សារីតា នៅសហរដ្ឋអាមេរិកនោះទៅវិញ។ តបទៅនឹងការចោទប្រកាន់នេះដែរថា កញ្ញា លីវ ជីលី បានបញ្ជាក់ដោយផ្ទាល់ថា នាងមិនបានផ្លែផ្កាទៅឲ្យកញ្ញារ៉េត សារីតាឡើយ ហើយនេះគឺជាការយល់ខុស ដោយនាងបានលើកឡើងថា ជាសារខកចិត្តអំពីគម្រោងមុខជំនួញថ្មីមួយដែលមិនទទួលបានជោគជ័យហើយបានត្រឹមតែការខកចិត្ត ។ ទោះជាយ៉ាងណានាងស្នើមិនបញ្ជាក់អំពីមុខជំនួញនោះទេ។ នាងលើកឡើងដែរថា បើទោះបីជាកន្លងមកនាងមិនធ្លាប់មានទំនាក់ទំនងស្អិតរមួតណាមួយជាមួយកញ្ញារ៉េត សារីតា ប៉ុន្តែនាងក៏ធ្លាប់បានបង្ហោះបញ្ចេញសារគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែដែរគឺមិនមានហេតុផលណាដែលនាងត្រូវដៀមដាមផ្លែផ្កាណាមួយឡើយ។ នាងមានតែការលើកទឹកចិត្តឲ្យកម្លាំងចិត្តទៅកាន់កញ្ញាឯកតំណាងឲ្យកម្ពុជាទោះចូលរួមក្នុងកម្មវិធីណាក៏ដោយ ហើយនាងក៏លើកទឹកចិត្តដល់អ្នកគាំទ្រ និងស្រលាញ់វិស័យកញ្ញាឯកដែលមានសមត្ថភាព ភាពជឿជាក់សូមធ្វើការដាក់ពាក្យចូលរួមប្រកួតដើម្បីលើកមុខមាត់ប្រទេសជាតិ ហើយនាងជឿជាក់ថាវិស័យមួយនេះនឹងកាន់តែរីកចម្រើន។ ជាមួយគ្នានេះនាងរំពឹងដែរថាតាមរយៈការបកស្រាយនេះទស្សនិកជន និងអ្នកដែលបានយល់ខុសមកលើនាងនិងបានយល់អំពីរឿងនេះ។ ហើយសម្រាប់ការងារសិល្បៈបន្តនាងនៅមិនទានមានគម្រោងសម្តែងណាមួយនៅឡើយទេ ប៉ុន្តែនាងមានបំណងហ្វឹកហាត់ក្នុងការច្រៀងដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន និងជាអ្វីដែលនាងពេញចិត្តផងដែរ។

គួរបញ្ជាក់ដែរថាលីវ ជីលី បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2020 ក្រោយពីកញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បោះបង់តំណែងរបស់ខ្លួនចោលក្រោយលេចរឿងរ៉ាវចម្រូងចម្រាសជាមួយនឹងក្រុមហ៊ុនផលិតកម្មវិធីនៅកម្ពុជា។ នាងបានក្លាយជាកញ្ញាឯកតំណាងឲ្យកម្ពុជាចេញទៅប្រកួកម្មវិធី Miss Grand International 2020 ដែលត្រូវរៀបំធ្វើឡើងនៅប្រទេសថៃកាលពីអំឡុងខែមីនាកន្លងទៅ ហើយនាងបានសាងភាពលេចធ្លោរ និងសាងប្រវត្តិក្នុងការឡើងដល់បេក្ខភាព២០នាក់ចុងក្រោយ៕

...


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print